កីឡាអន្តរជាតិ
អន្តរជាតិ
La Liga ថ្កោលទោសអ្នកគាំទ្រ AT Madrid ចំពោះការរើសអើង Vinicius JR
20, Sep 2022 , 11:45 am        
រូបភាព
ក្របខណ្ឌលីគកីឡាបាល់ទាត់ ​La Liga អេស្ប៉ាញ នៅថ្ងៃទី១៩ ខែកញ្ញា បានថ្កោលទោសអ្នកគាំទ្រ Atletico Madrid ចំពោះការរើសអើសពូជសាសន៍លើខ្សែប្រយុទ្ធ ​Vinicius Junior របស់ Real Madrid។ អ្នកគាំទ្រ AT Madrid បានជេរប្រមាថ​ Vinicius ក្នុងជំនួប Madrid Derby នាកីឡដ្ឋាន Wanda Metropolitano។



ជំនួបលីគកំពូអេស្ប៉ាញដែល Real Madrid ឈ្នះ AT Madrid លទ្ធផល ២-១ ចុងសប្តាហ៍កន្លងទៅ បានបញ្ចប់ដោយទៅដោយបញ្ហា។ បញ្ហាទាំងនោះបង្កឡើយដោយអ្នកគាំទ្រម្ចាស់ផ្ទះ AT Madrid។ អ្នកគាំទ្រទាំងនោះបានបង្ហាញឥរិយាបថរើសអើងជាតិសាសន៍ទៅលើកីឡាករដ៏គួស្អប់ខ្ពើម។
 
ជុំវិញករណីខាងលើនេះ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ La Liga ក្របខណ្ឌកំពូលអេស្ប៉ាញ និងធ្វើគ្រប់យ៉ាងដើម្បីឱ្យបាល់ទាត់មានភាពប្រកួតប្រជែងដោយមិត្តភាព ភាពទាក់ទាញ និងគ្មានការរំលោភបំពានណាមួយកើតឡើយ។ La Liga បានថ្កោលទោសលើអ្នកគាំទ្រទាំងអស់នោះ និងចាត់វិធានការទប់ស្កាត់​មិនឱ្យបញ្ហាបែបនេះកើតឡើង។
 
«យើងនឹងបកស្រាយរាល់ឧប្បត្តិហេតុទាំងអស់ក្នុងនិងក្រៅកីឡដ្ឋានប្រកួត យើងបានធ្វើការងារជាមួយក្លិបដើម្បីធ្វើឱ្យបាល់ទាត់យើងលេងដោយមានមិត្តភាព និងភាពទាក់ទាញ។ ចំពោះទង្វើនិងពាក្យសម្តីនៃការស្អប់ រើសអើស គ្មានទេក្នុង La Liga ហើយយើងក៏ធ្វើការងារជាមួយក្លិបដើម្បីចាត់វិធានការស្វែងរកជនដែលបង្កឱ្យមានភាពអយុត្តិធម៍កើតឡើងបែបនេះ​»។ នេះបើតាមសម្តីអ្នកនាំពាក្យ La Liga។
 
ឈានដល់ពេលវេលាសម្រាកអន្តរជាតិ តាមលីគនានាក៏ត្រូវដល់ពេលសម្រាក សម្រាប់ទុកការប្រកួតទៅឱ្យក្រុមជម្រើសជាតិនៃប្រទេសក្នុងតំបន់។ Real Madrid ត្រឹមសប្តាហ៍ទី៦ នៃ La Liga រកបានជ័យជម្នះ ៦លើកហើយឈរកំពូលតារាងមាន ១៨ នាំមុខ Barcelona ដែលមាន ១៦ពិន្ទុ។ ប៉ុន្តែពេលប្រកួត​ Madrid Derby នោះត្រូវបានរំខានដោយអាកប្បកិរិយាអ្នកគាំទ្រក្រុម Atletico Madrid។
 
តាមវីដេអូដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម អ្នកគាំទ្រ AT Madrid បានច្រៀងសំដៅចំៗទៅ Vinicius JR ដោយប្រើពាក្យថា «Vinicius ឯងគឺជាស្វាមួយក្បាល»។ លើសពីនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ អ្នកគាំទ្រ AT-Madrid បានធ្វើសំឡេងសត្វស្វា និងស្រែកជេប្រមាថ ​Vinicius Die ត្រូវបានឮក្នុងកីឡដ្ឋាន Metropolitano អំឡុងពេលប្រកួត។ 
 
សំឡេងស្រែក បង្ហាញការរើសអើង កើនឡើងកាន់តែខ្លាំងក្រោយ Rodrygo បានស៊ុតបើកឆាកឱ្យ Real នៅនាទី១៨។ ទាំង Rodrygo និង ​Vinicius បានអបអរការស៊ុតចូលទីដោយការរាំនៅពីមុខក្រុមអ្នកគាំទ្រ Atletico Madrid។ អ្នកគាំទ្រ Atletico Madrid ក៏បានចោលវត្ថុផ្សេងលើកីឡាករទាំងពីរនេះថែមទៀតផង៕
 
 
 
 

Tag:
 La Liga
  Vinicius JR
© រក្សាសិទ្ធិដោយ thmeythmey.com