ជាតិ
នយោបាយជាតិ
ប្រមុខរដ្ឋាភិបាលទម្លាក់តំណែងមន្ត្រីនគរបាលផ្នែកកីឡា៣នាក់នៅក្រសួងមហាផ្ទៃ 
×![]()
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែកញ្ញា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងរបស់មន្ត្រីនគរបាល៣នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។
តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ហ៊ុន សែន បានអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ដោយទម្លាក់មន្ត្រីនគរបាលពាក់ព័ន្ធទាំង៣រូប ឲ្យទៅជាមន្ត្រីធម្មតា ក្នុងអង្គភាពរបស់ខ្លួន។
មន្ត្រីទាំង៣រូបនោះ មាន ឧត្តមសេនីយ៍ត្រី ជា ប៊ុនវិបុល និងឧត្តមសេនីយ៍ត្រី ជា សែន វិស្សុត បានធ្លាក់តំណែងពីអគ្គលេខាធិការរង ឲ្យទៅជាមន្ត្រី។ វរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ ពីប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ មានឋានៈស្មើប្រធាននាយកដ្ឋាន ឲ្យទៅជាមន្ត្រី។
ជាមួយគ្នានេះ ផងដែរ តាមអនុក្រឹត្យដដែល ប្រមុខរដ្ឋាភិបាល បានបន្ថយឋានន្តរស័ក្កិវរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ ចំនួន២ថ្នាក់ ដោយឲ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី វិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com