ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​រដ្ឋាភិបាលទម្លាក់តំណែង​មន្ត្រីនគរបាល​ផ្នែកកីឡា៣នាក់នៅក្រសួង​មហាផ្ទៃ
20, Sep 2022 , 2:36 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​១៣ ខែកញ្ញា បាន​ចេញអនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​របស់​មន្ត្រីនគរបាល​៣នាក់នៃអគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ។

 
តាម​សំណើ​របស់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ ហ៊ុន សែន បានអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ ដោយ​ទម្លាក់​មន្ត្រីនគរបាលពាក់ព័ន្ធទាំង​៣រូប ឲ្យ​ទៅជា​មន្ត្រីធម្មតា ក្នុង​អង្គភាព​របស់ខ្លួន។
 
មន្ត្រីទាំង៣​រូបនោះ មាន ឧត្តម​សេនីយ៍ត្រី ជា ប៊ុន​វិបុល និងឧត្តមសេនីយ៍ត្រី ជា សែន វិស្សុត បាន​ធ្លាក់​តំណែងពី​អគ្គ​លេខាធិការ​រង ឲ្យទៅជា​មន្ត្រី។ វរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ ពីប្រធានអង្គ​ភាព​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ មានឋានៈស្មើ​ប្រធាននាយក​ដ្ឋាន ឲ្យទៅជាមន្ត្រី។
 
ជាមួយគ្នានេះ ផងដែរ តាមអនុក្រឹត្យ​ដដែល ប្រមុខ​រដ្ឋាភិបាល បាន​បន្ថយ​ឋានន្តរស័ក្កិវរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ ចំនួន​២ថ្នាក់ ដោយឲ្យមក​នៅ​ត្រឹម​ថ្នាក់វរសេនីយ៍ត្រី វិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com