កីឡាអន្តរជាតិ
អន្តរជាតិ
មិនត្រឹមតែ Real Madrid ទេ AT Madrid ក៏ថ្កោលទោសអ្នកគាំទ្រខ្លួនដែលរើសអើស Vinicius JR ដែរ
21, Sep 2022 , 12:19 pm        
រូបភាព
ក្លិប​ ​Atletico Madrid ថ្ងៃទី២០ ខែកញ្ញា បានប្រកាសថ្កោលទោសអ្នកគាំទ្រខ្លួនដែលរើសអើងពូជសាសន៍ និងប្រមាថទៅលើខ្សែប្រយុទ្ធ Vinicius Junior របស់ក្រុម Real Madrid។ Atletico Madrid ក៏បានសន្យាដោយមុតមាំថា ប្រសិនមានសមាជិកនៃក្លិបម្នាក់ណាពាក់ព័ន្ធក្នុងរឿងនេះនោះពួកគេនឹងបណ្តេញសមាជិកនោះចេញភ្លាមតែម្តង។



ជំនួបដ៏ជក់ជិត្ត Madrid Derby កាលថ្ងៃទី១៨ រវាងក្រុមយក្សប្រចាំទីក្រុងម៉ាដ្រីឌទាំង២ មុនការចាប់ផ្តើម ​រងការរំខានដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Atletico Madrid ដែលច្រៀងរើសអើងពូជសាសន៍លើ Vinicius JR។ លទ្ធផលក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះត្រូវក្រុមភ្ញៀវ ​Real Madrid យកជ័យជម្នះបានក្នុងលទ្ធផល ២-១។
 
អំឡុងការប្រកួតនោះ សំឡេងស្រែក ដោយការរើសអើង ឮកាន់តែខ្លាំងឡើងក្រោយ Rodrygo បានស៊ុតបើកឆាកឱ្យ Real នៅនាទី១៨។ ទាំង Rodrygo និង ​Vinicius អបអរការស៊ុតចូលទីដោយការរាំនៅពីមុខក្រុមអ្នកគាំទ្រ Atletico Madrid។ នាពេលប្រកួតនោះទៀតសោតអ្នកគាំទ្រ Atletico Madrid បានប្រើពាក្យប្រមាថលើ Vinicius JR ហើយក៏បានចោលវត្ថុផ្សេងលើកីឡាករទាំងពីរនេះថែមទៀតផង។
 
ទាក់ទងនឹងបញ្ហាកំពុងតែក្តៅខ្លាំងមួយនេះនៅ La Liga ក្រុម AT Madrid មានភាពយឺតយ៉ាវក្នុងការប្រឆាំងចំពោះការរំលោភបំពាន និងការរើសអើងពូជសាសន៍របស់អ្នកគាំទ្រខ្លួន។ AT Madrid បានអះអាងក្នុងសេចក្តីថ្លែងការណ៍ខ្លួនថានឹងសហការជាមួយមន្ត្រីប៉ូលីសក្នុងតំបន់ស្វែករកមុនជនបង្ក។
 
«ក្លិបយើងតែងតែងត្រូវបានគេស្គាល់ថាជាក្លិបដែលបើកចំហរ ក្នុងការចាំរួមប្រឆាំងអ្នកគាំទ្ររើសអើងជាតិសាសន៍ វប្បធម៍ និងវណ្ណៈសង្គមផ្សេងៗគ្នា ហើយអ្នកគាំទ្រមួយចំនួនតូចមិនអាចធ្វើឱ្យខូចនូវមុខមាត់អ្នកគាំទ្រ Atletico Madrid រាប់ពាន់នាក់បានឡើយ។ ​[…] ដើម្បីឱ្យរឿងនេះឆាប់បញ្ចប់ យើងបានទាក់ទងទៅខាងមន្ត្រីអាជ្ញាធរ ដើម្បីឱ្យពួកគេបើកការស៊ើបអង្កេត និងស្វែងរកមុខជនបង្ក ចំពោះហេតុការណ៍ដែលបានកើតឡើងនាក្រៅកីឡដ្ឋានពេលនោះ»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ក្រុម Atletico Madrid។
 
មិនត្រឹមថ្កោលទោសអ្នកគាំទ្រខ្លួនឡើយ ក្លិប Atletico Madrid អះអាងទៀតថា ប្រសិនបើការស៊ើបអង្កេតរកឃើថាមាន សមាជិកកីឡារកខ្លួនមានជាប់ទាក់ទងនងនឹងរឿងរ៉ាវខាងលើ នោះក្លិបនឹងបញ្ចប់កិច្ចសន្យាពួកគេភ្លាម។
 
បច្ចុប្បន្ន ​Atletico Madrid កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៧នៃតារាង ​La Liga ដោយមានត្រឹម ១០ពិន្ទុប៉ុណ្ណោះក្នុងដៃ ខណៈក្រុមគូប្រជែងខ្លាំងដូច Real Madrid ឈរនៅកំពូលតារាងមាន ១៨ពិន្ទុ ចំណែក ​Barcelona ឈរលេខ២ មាន ១៦ពិន្ទុត្រឹមសប្តាហ៍ទី៦ នេះ៕
 
 
 

Tag:
 Atletico Madrid
  Vinicius JR
© រក្សាសិទ្ធិដោយ thmeythmey.com