កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ១០រូបដ៏មានឥទ្ធិពលបំផុតលើ Instagram សម្រាប់ព្រឹត្តិការណ៍ ​World Cup 2022
25, Sep 2022 , 8:19 am        
រូបភាព
ចំណាត់ថ្នាក់នៅលើបណ្តាញសង្គមអ៊ីនធឺណិតនានា គឺជាឧបករណ៍មួយសម្រាប់វាស់ស្ទង់នៅឥទ្ធិពល ឬភាពខ្លាំងរបស់បុគ្គុលល្បីឈ្មោះណាមួយ ដោយផ្អែកលើចំនួនអ្នកតាមដានសរុប កំណើនអ្នកតាមដាន និងអាត្រាអ្នកចូលរួមផ្សេងៗ។ តារាបាល់ទាត់ល្បីៗច្រើនរូបនាពេលបច្ចុប្បន្ន បានប្រើប្រាស់បណ្តាញសង្គម ​Instagram ជាទីកន្លែង សម្រាប់ចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាការបង្ហោះផ្សេងៗទាក់ទងអាជីពរបស់ពួកគេ។


 
ស្របពេលដែលព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតាខិតជិតនឹងមកដល់ កីឡាករឆ្នើម ក៏ដូចជាតារាបាល់ទាត់ល្បីៗលើពិភពលោក កំពុងត្រៀមខ្លួននិងបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ទាញភ្នែកអ្នកទស្សនា​។ កីឡាករបាល់ទាត់មួយចំនួនកំពុងតែក្លាយជាកីឡាករដ៏មានឥទ្វិពលខ្លាំងបំផុត នៅលើបណ្តាញសង្គម Instagram ដែលត្រូវបានមនុស្សគ្រប់គ្នារំពឹងនឹងបង្ហាញខ្លួននៅ World Cup ប្រទេសកាតា។ ការប្រកួត ​World Cup នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។
ខាងក្រោមនេះជាកីឡាករចំនួន ១០រូបដែលកំពុងក្លាយតែមានឥទ្ធិពលលើ ​​Instagram សម្រាប់ការប្រកួត World Cup 2022 នេះបើតាមកាសែត BBC Sport៖
 
១. ​Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ លេងឱ្យក្រុម Manchester United មានអ្នកតាមដាន ឬ Followers ចំនួន ៤៨០លាននាក់ រកចំណូលបាន ៣,៥លានដុល្លារពីការផុស ១លើក។
 
២. Lionel Messi សញ្ជាតិអាហ្សង់ទីន លេងឱ្យក្រុម Paris Saint Germain មានអ្នកតាមដាន ឬ ​Followers ចំនួន ៣៦០លាននាក់ រកចំណូលបាន ២,៦លានដុល្លារពីការផុស ១លើក។
 
៣. Neymar JR សញ្ជាតិប្រេស៊ីល លេងឱ្យក្រុម ​Paris Saint Germain មានអ្នកតាមដាន ឬ Followers ចំនួន ​១៧៨លាននាក់ រកចំណូលបាន ១,១លានដុល្លារពីការផុត ១លើក។
 
៤. Kylian Mbappe សញ្ជាតិបារាំង លេងឱ្យក្រុម Paris Saint Germain មានអ្នកតាមដាន ឬ Followers ចំនួន ៧២.៥លាននាក់ រកចំណូលបាន ១,១លានដុល្លារពីការផុស ១លើក។
 
៥. Vinicius Junior សញ្ជាតិប្រេស៊ីល លេងឱ្យក្រុម ​Real Madrid មានអ្នកតាមដាន ឬ Followers ចំនួន ២៣លាននាក់ រកចំណូលបាន ៦៨៥​,១២០ដុល្លារពីការផុស ១លើក។
 
៦. ​Karim Benzema សញ្ជាតិបារាំង លេងឱ្យក្រុម Real Madrid មានអ្នកតាមដាន ឬ Followers ចំនួន ៥៨លាននាក់ រកចំណូលបាន ៤៨៩,២៣៩ដុល្លារពីការផុស ១លើក។
 
៧.​ Paulo Dybala សញ្ជាតិអាហ្សង់ទីន លេងឱ្យក្រុម AS Roma មានអ្នកតាមដាន ឬ Followers ចំនួន ៤៩លាននាក់ រកចំណូល ៤៩១,៥៤៧ដុល្លារពីការផុសមួយលើក។
 
៨. N’Golo Kante សញ្ជាតិបារាំង លេងឱ្យក្រុម Chelsea មានអ្នកតាមដាន ឬ Followers ចំនួន ១៤លាននាក់ រកចំណូលបាន ៥២៥,១៧៨ដុល្លារពីការផុស ១លើក។
 
៩. Paul Pogba សញ្ជាតិបារាំង លេងឱ្យក្រុម Juventus មានអ្នកតាមដាន ឬ Followers ចំនួន ៥៥លាននាក់ រកចំណូលបាន ៤០៧,៥៤២ដុល្លារពីការផុស ១លើក។
 
១០. Sergio Ramos សញ្ជាតិអេស្ប៉ាញ លេងឱ្យក្រុម Paris Saint Germain មានអ្នកតាមដាន ឬ ​Followers ៥៣លាននាក់ រកចំណូលបាន ៣៦៨,៦៣៩ដុល្លារពីការផុស ១លើក៕
 
 

Tag:
 World Cup 2022
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com