កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចង់បន្តលេងរហូតដល់ព្រឹត្តិការណ៍ ​Euro 2024
22, Sep 2022 , 10:11 am        
រូបភាព
រូបភាព AFP
រូបភាព AFP
Cristiano Ronaldo បានដាក់គោលដៅអាជីពជាកីឡាកររ ហូតដល់ការប្រកួតព្រឹត្តិការណ៍ ​UEFA Euro 2024 ។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និង ​Manchester United រូបនេះ បានអះអាងថា គេគ្មានបំណងចូលនិវត្តន៍នាពេលឆាប់ៗនេះឡើយ។

 
«ដំណើររបស់ខ្ញុំមិនទាន់បញ្ចប់នោះទេ អ្នកនឹងនៅតែមើលឃើញ និងបន្តដំណើរជាមួយ ​Cris រយៈពេលយូរបន្តទៀត។ ខ្ញុំចង់ចូលរួមចំណែកនៅការប្រកួត World Cup និងការប្រកួត Euros ខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្តខ្លាំងចំពោះរឿងនេះ មហិច្ជតារបស់ខ្ញុំគឺអស្ចារ្យណាស់។»។ Ronaldo និយាយបែបនេះ ក្រោយពេលទទួលបានបានរង្វាន់ជាកីឡាករជម្រើសជាតិ ដែលមានគ្រាប់បាល់ស៊ុតច្រើនជាគេបង្អោះនៅព័រទុយហ្គាល់។
 
សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ​ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរកបាន ១១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨៩ប្រកួត ហើយ Ronaldo ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនលេងក្នុងការប្រកួតពានរង្វាន់លំដាប់អន្តរជាតិលើកទី១០ សម្រាប់ប្រទេសព័រទុយហ្គាល់នៅ World Cup ប្រទេសកាតា នាចុងឆ្នាំ ២០២២។
 
កាលពីខែកញ្ញាឆ្នាំ ២០២១ នៅពេលដែល ​​Ronaldo បានបង្ហាញខ្លួនលេងតទល់ជាមួយក្រុមសាធារណរដ្ឋអៀឡង់ ពេលនោះកីឡាករក្រុមបិសាចក្រហមរូបនេះ រកបានគ្រាប់បាល់ទី ១០៩ ​ដែលជាគ្រាប់បំបែកកំណត់ត្រារបស់អតីតវីរបុរសអ៊ីរង់ Ale Daei ដែលរកគ្រាប់បាល់ច្រើនជាងគេបង្អោះ នាការប្រកួតអន្តរជាតិ ១០៨គ្រាប់។​
 
តែទោះយ៉ាងណារដូវកាល ២០២២-២៣​ នេះ ​Ronaldo នៅតែជាកីឡាករក្រុម Man Utd ។ បើទោះបីរូបគេមិនអាចផ្លាស់ប្តូរក្លិបផ្សេងបាន ហើយការចាប់ផ្តើមរដូវកាលថ្មីសម្រាប់ Ronaldo មានភាពរអាក់រអួលដោយមិនសូវបានបង្ហាញខ្លួនក្នុងជម្រើស​ ១១នាក់ដំបូងប៉ុន្មានឡើយ ដោយតែងអង្គុយកៅអីបម្រុង។ Ronaldo រកបានគ្រាប់ដំបូងឱ្យ Man United រដូវកាលថ្មីពេលរូបគេបង្ហាញខ្លួនទល់ក្រុម FC Sheriff ក្នុងជំនួប Europa League៕
 
 

Tag:
 Cristiano Ronaldo
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com