កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមក្នុងលីគអង់គ្លេសត្រូវធ្វើការធ្ងន់!
26, Sep 2022 , 9:39 am        
រូបភាព
ក្របខណ្ឌ Premier League នៃប្រទេសអង់គ្លេសកំពុងតែជួបវិបត្តិនៃកាលវិភាគការប្រកួត ក្រោយជំនួបប្រកួតសម្រាប់សប្តាហ៍ទី៧ ក្រុមទាំងអស់ត្រូវបានពន្យាពេល ក្រោយពេលមានដំណឹងនៃការយាងសោយទិវង្គតនៃព្រះមហាក្សត្រី អេលីហ្សាបែតទី ២ កាលពីថ្ងៃទី៨ ខែកញ្ញា។

 
ក្រោយការសោយទិវង្គតនៃម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ កាលថ្ងៃទី៨ ការប្រកួត Premier League ចំនួន១០ប្រកយត ពោលគឺការប្រកួតទាំងអស់នៃសប្តាហ៍ទី៧ ត្រូវបានពន្យាពេល ខណៈដែលជំនួប ៤ផ្សេងទៀតក្នុងការប្រកួតសប្តាហ៍ទី៨ ក៏ត្រូវបានពន្យាពេលជាបន្តបន្ទាប់។ ដូច្នេះបានន័យថាកាលប្រកួតចំនួន ១៤ នឹងត្រូវស្វែងរកពេលវេលាដើម្បីរៀបចំការប្រកួតបង្គ្រប់ឡើងវិញ។
  


ការស្វែករកពេលវេលាដើម្បីរៀបចំការប្រកួតបង្គ្រប់ឡើងវិញ មិនមែនជារឿងងាយស្រួលឡើយ សម្រាប់រដូវកាលថ្មី ២០២២-២៣ នេះ ព្រោះវាក៏គាប់ជួននឹងការប្រកួត ​World Cup នាពេលរដូវក្តៅ ក្នុងខែវិច្ឆិកាដែរ។ នេះប្រៀបបានជាការប្រកួតប្រជែងដ៏ខ្លាំងមួយ សម្រាប់ក្រុមនានានៅ Premier league។ ការប្រកួតដែលត្រូវលេងបង្គ្រប់វិញទាំងនោះ អាចនឹងត្រូវធ្វើឡើងវិញក្រោយការប្រកួតព្រឹត្តិការណ៍ World Cup ។ ការប្រកួតពាន ដូចជា EFL Cup, UEFA Champions League, Europa League និង Europa Conference League ។
 
សម្រាប់ពេលវេលាដ៏មមាញឹកនេះ ក្រុមនៅអង់គ្លេសទាំងអស់ មានពេលតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ សម្រាប់សម្រាក។ បើតាមគេហទំព័រ Livescore ពេលវេលាប្រកួតបង្គ្រប់របស់ក្រុមទាំងនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ថ្ងៃទី២ ខែឧសភា និងថ្ងៃទី២៣ ខែឧសភា ២០២៣។ 
 
ជាការពិតណាស់ក្រុមដែលធ្លាក់ចេញពីការប្រកួតប្រជែង Champions League នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាក ហើយក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រជែងតំណែងល្អៗក្នុងលីគ។ រឿងនេះក៏ក្លាយជាផលវិបាកមួយដល់ក្រុមខ្លាំងៗ ដែលត្រូវបន្តប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុបដែរ។
  


តែទោះជាយ៉ាងណា តាមច្បាប់នៃសហព័ន្ធបាល់ទាត់អឺរ៉ុប ​UEFA ការប្រកួតតាមលីគកំពូលមិនអាចឱ្យមានការប៉ះពាល់ដល់ពេលវេលាការប្រកួតនៃ ​Champions League ឬក្របខណ្ឌលីគអឺរ៉ុបផ្សេងទៀតបានឡើយ ដោយមិនអាចពន្យាពេលឡើយ។ រដូវកាលថ្មីនេះ UEFA បានទាមទារឱ្យការប្រកួតវគ្គសន្សំពិន្ទុរបស់ខ្លួន ត្រូវបញ្ចប់មុន World Cup កាតា ត្រឹមតែរយៈពេល ២សប្តាហ៍ មុនការប្រកួតមកដល់ប៉ុណ្ណោះ។
 
ប៉ុន្តែពេលនេះការប្រកួត ​Premier League មានការឈឺក្បាលខ្លាំងជាងការប្រកួតពានរង្វាន់អឺរ៉ុបទៀត ខណៈពួកគេព្យាយាមសម្រុកប្រកួត ឱ្យឆាប់ទាន់ពេល៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com