កីឡាអន្តរជាតិ
អន្តរជាតិ
Floy បន្តឈ្នះ ក្រោយផ្តួល Mikuru សន្លប់ក្នុងទឹក២
26, Sep 2022 , 7:43 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម Floy (ខោខ្មៅ) និងបង្គោលខៀវ Mirkuru (ខោស)។ រូបពី Mensah
ការប្រកួតរវាងបង្គោលក្រហម Floy (ខោខ្មៅ) និងបង្គោលខៀវ Mirkuru (ខោស)។ រូបពី Mensah
ដោយ:
កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នៅតែអាចរក្សាភាពមិនបរាជ័យនៅលើទឹកដីជប៉ុនក្រោយផ្តួលគូប្រកួតរបស់ខ្លួនកីឡាករជនជាតិជប៉ុន Mikuru Asakura ឱ្យសន្លប់ក្នុងទឹក៣ នៅក្នុងកម្មវិធី RIZIN Fight Pass នាសង្វៀន SAITAMA SUPER ARENA ក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៥ ខែកញ្ញា។



នៅក្នុងទឹក១ ការវាយចេញរបស់បង្គោលក្រហម Floyd Mayweather ទៅលើបង្គោលខៀវ Mikuru Asakura មិនសូវជាមានការបុកខ្លាំងនោះទេ ពោលការវាយចេញលើក្រោមរបស់គេ មួយៗ ម៉ាត់ចេញទៅមកសងគ្នាចុះឡើង ក្នុងលក្ខណៈស្ទាបស្ទង់បច្ចេកទេស។

ចូលទឹក២ បង្គោលក្រហម ហាក់យល់ដឹងចំណុចខ្សោយខ្លះរបស់បង្គោលខៀវ ទើបគេប្តូរយុទ្ធសាស្រ្តពីការវាយចេញមួយៗទៅជាប្រឹងវាយសន្ធប់គ្របលើការប្តូរកណ្តាប់ដៃពេញៗ ទោះការប្តូរកណ្តាប់ដៃគ្នាខ្លាំងៗយ៉ាងណាក៏ដោយ។

Floy សម្រុកចូលជាមួយនឹងទឹកមុខមួយដែលចង់បញ្ចប់ Mikuru ឱ្យសន្លប់តែម្តង។ ការប៉ុនប៉ងរបស់បង្គោលក្រហម ជាច្រើនលើកច្រើនសាររបស់គេប្រឹងវាយសន្ធប់លើគូប្រកួតរបស់ខ្លួនយ៉ាងខ្លាំងរហូតដល់ចុងទឹក៣ អ្នកប្រដាល់ក្នុងទ្រុង MMA Mikuru មិនអាចទ្រាំទ្រនឹងកណ្តាប់ដៃ ម៉ាត់ឆ្វេងស្តាំពី Floy បានឡើយ ក្រោយរងកណ្តាប់ដៃស្តាំចំស្នៀតផ្កាពេញទំហឹង។ បញ្ចប់ការប្រកួត Floy រក្សាភាពមិនចាញ់របស់គេ បន្ទាប់ឈ្នះ Mikuru ដោយវាយឱ្យសន្លប់ក្នុងទឹក៣៕

Tag:
 កីឡាប្រដាល់សកល
  Floy
© រក្សាសិទ្ធិដោយ thmeythmey.com