ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បន្លែ មាន​សារធាតុចិញ្ចឹម ដែល​នារី​គួរ​បរិភោគ
29, Sep 2022 , 6:59 am        
រូបភាព
នារី គឺជា​មនុស្ស​ម្នាក់ ដែល​គេ​យល់ថា ទន់ខ្សោយ​។ ដូចនេះ តើ​នារី​គួរ​បរិភោគ​បន្លែ​អ្វីខ្លះ ដែល​អាច​ធ្វើឱ្យ​ខ្លួន​រឹងមាំ​បាន​នោះ​?



1.​    ​អ្នក​អាច​ពិសារ​ការ៉ុត​បាន ព្រោះ​វា​ជួយ​ដល់​ស្បែក និង​ភ្នែក​អ្នក​ទៀតផង​។​
2.​    ​អ្នក​អាច​បរិភោគ​ខ្ទឹមបារាំង​ច្រើន ព្រោះ​វា​ជួយ​សម្អាត​ឈាម​អាក្រក់​របស់​អ្នក​ចេញ​។​
3.​    ​អ្នក​ក៏​អាច​បរិភោគ​ត្រឡាច​បាន​ដែរ ព្រោះ​វា​មាន​សារធាតុ​វិតាមីន​    ​C ដែល​ជួយ​ដល់​សុខភាព​អ្នក​។​
4.​    ​នៅក្នុង​ដំឡូង​ពណ៌​ស្វាយ និង​ផ្សិត មាន​សារធាតុចិញ្ចឹម​ជាច្រើន ហើយ​ថែមទាំង​មាន​វិតាមីន​ជាច្រើន​ទៀតផ​ង​។ ដូចនេះ អ្នក​អាច​ពិសារ​បាន វា​នឹង​ធ្វើឱ្យ​សុខភាព​អ្នក​ល្អ​។​
5.​    ​ប៉េង​ប៉ោះ គឺជា​ផ្លែ​ដែល​ល្អ ចំពោះ​ស្បែក​អ្នក និង​ធ្វើឱ្យ​អ្នក មិន​មាន​ស្នាម​ខ្មៅ​នៅ​ជុំវិញ​ភ្នែក​។​
6.​    ​រីឯ​នៅ​ក្នុង​សណ្តែក​លឿង គឺ​មាន​វិតាមីន E ដែល​អាច​ទ្រទ្រង់​រាងកាយ​អ្នក​ទាំងអស់ ឱ្យ​មាន​ដំណើរ​បាន​ការ​ល្អ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com