កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ម្ចាស់ផ្ទះចិន ទទួលប្រតិភូកីឡាកម្ពុជាដែលទៅហ្វឹកហាត់ ដិតដល់
29, Sep 2022 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC រូបពី CAMSOC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC រូបពី CAMSOC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (Camsoc) អះអាងថា ម្ចាស់ផ្ទះចិន បានទទួលបដិសណ្ឋារកិច្ចមន្ដ្រីដឹកនាំកីឡា និងអត្ដពលិកកម្ពុជា បានយ៉ាងល្អ ទាំងស្នាក់នៅ ហូបចុក និងការហ្វឹកហាត់ទៅតាមប្រភេទកីឡានីមួយៗ។



លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សាធារណរដ្ឋប្រជាមានិតចិន យកចិត្តទុកដាក់លើការហ្វឹកហាត់របស់អត្ដពលិកកម្ពុជា និងបដិសណ្ឋារកិច្ចផ្សេងៗ។ CAMSOC បញ្ជូនអត្ដពលិក ទៅហ្វឹកហាត់នៅប្រទេសចិននេះ គឺស្ថិតក្រោមជំនួយឥតសំណង ពីសំណាក់រដ្ឋាភិបាលចិន។
 
ការហ្វឹកហាត់នៅប្រទេសចិន គឺមានរយៈពេលចំនួន ១៨០ថ្ងៃ ដោយប្រតិភូកីឡាកម្ពុជា បានចេញដំណើរ ទៅប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។
គួរបញ្ជាក់ផងដែរ ប្រតិភូកីឡា ដែលបានទៅហ្វឹកហាត់នៅប្រទេសចិន មានចំនួន ១៦១នាក់ លើ១២ប្រភេទកីឡា មាន កាយសម្ព័ន្ធ ១១នាក់, យូដូ ៥នាក់, វូស៊ូ ១០នាក់, បាល់បោះ ១៥នាក់, វាយកូនឃ្លីលើតុ ១០នាក់, អត្តពលកម្ម ២០នាក់, ចំបាប់ ១៥នាក់, វាយសី ១២នាក់, ហែលទឹក ១១នាក់, លើកទម្ងន់ ១០នាក់, បាល់ទាត់-នារី ២៥នាក់ និងបាល់ទះ ១៥នាក់៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com