អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានឈ្នះ​ពានរង្វាន់​ «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២
30, Sep 2022 , 11:34 am        
រូបភាព
 ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែល​ជា​​ក្រុមហ៊ុន​​​ផលិត​​ទំនិញ​​ប្រើប្រាស់លក់រហ័ស​ឈានមុខ​គេក្នុងប្រទេសកម្ពុជា ត្រូវបានផ្ដល់ពានរង្វាន់ “និយោជកឆ្នើមនៅអាស៊ី” ក្នុងឆ្នាំ២០២២ ពី​ការ​វាយតម្លៃរបស់ World HRD Congress ដែលជាស្ថាប័នឯករាជ្យទទួលស្គាល់សមិទ្ធិផលក្នុងការគ្រប់គ្រងធនធានមនុស្សទូទាំងពិភពលោក។
​ពានរង្វាន់ជា “និយោជកឆ្នើមនៅអាស៊ី” ក្នុងឆ្នាំ២០២២ ត្រូវបានប្រគល់ជូនតំណាងបុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងពិធី​ប្រគល់​ពានរង្វាន់​​និយោជក​ឆ្នើមក្នុងអាស៊ីលើកទី១៣ (Asia’s Best Employer Brand Award) ​ ដែលត្រូវ​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ ផាន ប៉ាស៊ីហ្វិក ក្នុង​ប្រទេស​សឹង្ហបុរី កាល​ពី​​ខែ​សីហា​កន្លងទៅ​ ជាមួយការចូលរួមរបស់អ្នកដឹកនាំក្នុងវិស័យ​នេះ និង ស្ថាប័ន​ជា​ច្រើន​ក្នុងសកលលោក។
  


ពានរង្វាន់នេះទទួលស្គាល់ការអនុវត្តគំរូរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងការបណ្តុះបណ្តាលសមត្ថភាព និង ការអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិក ដើម្បីពន្លឿន​កំណើន​អាជីវកម្មនៅកន្លែងធ្វើការ ប្រកបដោយបរិយាកាសការងារ​ល្អ និង ការទទួលយក​នូវ​វប្បធម៌ចម្រុះ ហើយសមិទ្ធិផលទាំងអស់នេះ ត្រូវបានបង្ហាញនិងអបអសាទរក្នុងកម្មវិធីដ៏មានកិត្យានុភាពមួយនេះ។
 
លោក​ លី សុធូ  អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «គោលបំណងរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា គឺពួកយើងចង់ជួយលើកកម្ពស់ជីវភាពរបស់និយោជិក អតិថិជន និងសហគមន៍ តាមរយៈម៉ាកផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកយើង ហើយការទទួលស្គាល់ជានិយោជកឆ្នើមនៅអាស៊ីក្នុងឆ្នាំ២០២២ គឺ​ពិតជាកិត្ដិយសដ៏ធំមួយសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងប្រតិបត្ដិការអាជីវកម្មក្នុងប្រទេសកម្ពុជា។»
លោក លី សុធូ បាន​បន្ថែមថា៖ «ជាមួយ​នឹង​ដំណើរ​ឆ្ពោះ​ទៅ​រក​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម័យ​ទំនើប​របស់កម្ពុជា​នា​ពេល​បច្ចុប្បន្ន យុវជន​​គឺជាធនធាន​ដ៏សំខាន់ ជា​មូលដ្ឋានគ្រឹះសម្រាប់​ការអភិវឌ្ឍ​ក្រុមហ៊ុន​ប្រកបដោយ​និរន្តរភាព។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ ​យើង​​​បាន​ផ្តល់ឱកាស​ដល់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​នាក់ បាន​ចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​​​កសាង​សមត្ថភាពការងារ​​អំឡុង​ពេល​​​ប្រកប​អាជីព​ជាមួយ​ពួកយើង ​ហើយអាច​​មាន​សមត្ថភាព​ពេញលេញក្នុងការពន្លឿនកំណើន   អាជីវកម្ម និង បម្រើ​សង្គមជាតិ»។ 


 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយូនីលឹវើ ត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ថាជានិយោជកនៃជម្រើស ដែលនិស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និង អ្នកជំនាញចង់ធ្វើការជាមួយ ហើយនេះជាលើកទីពីរដែល ក្រុមហ៊ុន យូនីលឹវើ នៅកម្ពុជា បានឈ្នះពានរង្វាន់និយោជកឆ្នើមនៅអាស៊ី ហើយក៏ធ្លាប់ឈ្នះពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជាចំនួន៥ដងផងដែរ។
 
ក្រុមហ៊ុន យូនីលឹវើ ផ្តល់អំណាចដល់បុគ្គលិក តាមរយៈការអនុញ្ញាតឲ្យពួកគេធ្វើការ ដោយ​មាន​ភាព​បត់បែន​ទាំង​​ម៉ោង​ធ្វើការ និង ទីកន្លែងធ្វើការ ដែល​បានផ្តល់នូវភាពសាមញ្ញ និង ឈានមុខគេសម្រាប់អនាគតនៃការងារ។ យូនីលឹវើ កម្ពុជា ជាក្រុមហ៊ុនដែលផ្តល់សមភាពយេនឌ័រ។ ៤០%នៃនិយោជិករបស់ពួកយើងគឺជាបុគ្គលិកស្រ្តី បុគ្គលិកក្នុងស្រុកដែលមានទេពកោសល្យ ត្រូវបានតែងតាំងនូវតំណែងកំពូលៗ ខណៈពេលដែល៨០%នៃថ្នាក់ដឹកនាំគឺជាបុគ្គលិកក្នុងស្រុក ហើយក្នុងនោះ ៦០%គឺជាស្រ្តី។
 
អំពីក្រុមហ៊ុនយូនីលឹវើ 
 
ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេ​នៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម​​តាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់​ជាង ១៦លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង​២០​មុខ​រាប់តាំងពី ផលិតផល​ថែរក្សាសម្រស់ ផលិតផល​ចំណីអាហារ​ចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់​ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗ​ដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង​ វ៉លស៍ជាដើម។


 
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០​ ដោយ​បានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ប៊ីលានអឺរ៉ូ ​កាល​ពី​ឆ្នាំ២០២១។
 
យូនីលឹវើ កម្ពុជា ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បី​ក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និងកំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែល​បាន​គិតគូរ​ទៅដល់​​ការ​លើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាព​មនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។ 
 
ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹង​អភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាព​ចម្បង​ទៅលើបុគ្គលិក ការពារការងារ និងជីវភាពរស់នៅ​របស់​ពួកគាត់ រក្សាសុវត្ថិភាព និងសុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យ​បាននូវគោលបំណងរបស់យើងគឺ "ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា"។
 
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com
 
សម្រាប់ការសាកសួរព័ត៌មាន 
 
លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ 
HP: +855 10 944 544




 

© រក្សាសិទ្ធិដោយ thmeythmey.com