ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ដោះស្រាយ កំហឹង​
29, Sep 2022 , 10:59 pm        
រូបភាព
​នៅពេល​ដែល​អ្នក​ខឹង អ្នក​អាច​ដោះស្រាយ​អារម្មណ៍ នៃ​ការខឹង​របស់​អ្នក តាមរយៈ ៖



•​ ​ការបង្ហាញ​ចេញមកក្រៅ ៖ វា​គឺជា​វិធី​នៃ​ការបញ្ចេញ​កំហឹង​របស់​អ្នក​ដោយ​ការបង្ហាញ​ចេញ នូវ​បញ្ហា​របស់​អ្នក ដើម្បី​ធ្វើ​ការពិភាក្សា​រក​ដំណោះស្រាយ​។​
•​ ​ការបញ្ចេញ​កំហឹង ៖ អ្នក​អាច​បញ្ចេញ​កំហឹង​របស់​អ្នក តាមរយៈ​សកម្មភាព​ជា​ច្រើន ទៅលើ​វត្តុ​អ្វីមួយ ដើម្បី​រំងាប់​កំហឹង​របស់​អ្នក​បាន​។​
•​ ​ការ​ស្ថិតនៅក្នុង​ភាពស្ងប់ស្ងាត់ ៖ បន្ទាប់​ពី​អ្នក​បាន​ធ្វើការ​បញ្ច​ញ​កំហឹង​របស់​អ្នក​បាន​រួចហើយនោះ អ្នក​ត្រូវ​ស្ថិត​នៅ​កន្លែង​មួយ ដែល​មាន​ភាព​ស្ងៀមស្ងាត់ ដើម្បី​អនុញ្ញាត​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍ល្អ​ឡើងវិញ​។​
•​ ​ការ​ជ្រើស​យក​ការបញ្ចេញ​មតិ​បែប​ស្ថាបនា ៖ អ្នក​ត្រូវ​បញ្ចប់​រាល់​បញ្ហា​របស់​អ្នក​និង​ត្រូវបំពេញ នូវ​អ្វី​ដែល​ជា​តម្រូវការ​របស់អ្នក ឱ្យបាន​ច្បាស់ និង​មិន​ត្រូវ​ប៉ះពាល់​ដល់​អ្នកដទៃ ឬ​ការព្យាយាម​ឱ្យ​អ្នកដទៃ ត្រួតត្រា​អ្នកនោះ​ទេ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com