អត្ថបទពាណិជ្ជកម្ម
PARK CAFE ជាភោជនីដ្ឋានអាហារសុខភាពដ៏ល្បីល្បាញ បានពង្រីកដល់ខេត្តបាត់ដំបងមួយទៀតហើយ
30, Sep 2022 , 11:49 am        
រូបភាព
ខេត្តបាត់ដំបង​ជា​តំបន់​មួយ​ដែល មាន​សក្ដានុពល​ទាក់ទាញភ្ញៀវ​ទេសចរណ៍​ជាច្រើនរួមមាន ផ្ទះ​ខ្មែរ​បុរាណ អគារ​ស្ថាបត្យកម្មជាដើម។ ​ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្បទា​បំរើអោយ​វិស័យ​ទេសចរណ៍​បាន​រីកចម្រើន​ឡើង​ផងដែរ​ដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ​ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ការដឹកជញ្ជូន មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យដែលជំរុញ​ការរៀបចំ​តំបន់​ទេសចរណ៍។

​ជាច្រើន​កន្លែង​សំរាប់​ភ្ញៀវ​ទេសចរណ៍ មក​លំហែ​កំសាន្ដ និង​ស្នាក់​នៅក្នុង​ខេត្ដ​ប្រកបដោយ​ផាសុខភាព និង​សប្បាយរីករាយបំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ។ ក្រៅពីនេះ​នៅមានដង​ស្ទឹង​សង្កែដែលជា គោលដៅ ទេសចរណ៍​បែប វប្បធម៌ ប្រ​វ​ត្ដិ​សាស្ដ្រ ធម្មជាតិ និង​កែច្នៃ ជា​សក្ដា​នុពល​ដ៏​សំខាន់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តបាត់ដំបងដែលមានទីតាំងលើស្ថិតនៅទល់មុខមណ្ឌលសុខភាពស្វាយប៉ោតាមបណ្តោយដងស្ទឹងសង្កែក្បែរសួនសេះហោះចុះពីផ្លូវជាតិលេខ៥ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅរមណីយដ្ឋានរឺខេត្តផ្សេងឆ្លងកាត់ខេត្តបាត់ដំបងកាន់តែងាយស្រួលក្នុងការទទួលទានអាហារឆ្ញាញ់និងភេសជ្ជៈសុខភាពជាមួយជម្រើសសំបូរបែប ព្រមទាំងរីករាយជាមួយបរិយាកាសរស់រវើកគយគុណទេសភាពដងស្ទឹងសង្កែក្នុងពេលតែមួយ។


 
ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនៈវិស័យក្នុងការចូលរួមក្នុង ការអភិវឌ្ឍ សហគមន៏តាមរយៈការបង្កើត ការងារព្រមទាំងបំរើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាព។
ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត ។ 
 
សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង
 
ម្យ៉ាងទៀតផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ​​។
ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990
តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត 
ហ្វេសបុកផេក៖​ Park Café ៕
  




អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com