កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនាញឧស្សាហកម្ម ៖ ជំហរក្រុមហ៊ុន Hummel លើបញ្ហាសិទ្ធិមនុស្សនៅកាតា ជាយុទ្ធសាស្ត្រផ្សព្វផ្សាយប៉ុណ្ណោះ
30, Sep 2022 , 9:29 pm        
រូបភាព
ក្រុមហ៊ុនផលិតសម្ភារៈកី​​​ឡាករដាណឺម៉ាក ​Hummel សម្រាប់ World Cup នាចុងឆ្នាំ២០២២ ក្នុងន័យតវ៉ាប្រឆាំងកំណត់ត្រាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកាតា គឺជាយយុទ្ធសាស្រ្តផ្សព្វផ្សាយម៉ាកផលិតផលប៉ុណ្ណោះ។ នេះបើតាមសម្តីអ្នកជំនាញផ្នែកឧស្សាហកម្មប្រាប់ទៅទីភ្នាក់ងារ Reuters ថ្ងៃទី២៩ ខែកញ្ញា។



កាលថ្ងៃទី២៨ ក្រុមហ៊ុន Hummel បានបង្ហាញអាវក្រុមជម្រើសជាតិដាណឺម៉ាកដែលមានពណ៍ក្រហម និងពណ៍ខ្មៅ ដែលស្លាកសញ្ញាក្រុម មានពណ៍ដូចទៅនឹងអាវសឹងតែមើលមិនឃើញ។ នាថ្ងៃដែលក្រុមហ៊ុន Hummel បានបង្ហាញអាវនោះ ក៏បានពន្យល់ពីអត្ថន័យថា អាវព័ណ៌ខ្មៅ គឺជាព័ណ៌នៃការកាន់ទុក្ខដល់កម្មករសាងសងកីឡដ្ឋាន សម្រាប់ការប្រកួត World Cup ក្នុងប្រទេសកាតា ដែលបានបាត់បង់ជីវិត និងអ្នករងរបួស។
 
តែទោះជាយ៉ាងណា ការដាក់តាំងបង្ហាញអាវថ្មីនៃក្រុមដាណឺម៉ាក បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើននាក់ សាទរដល់ក្រុមហ៊ុនចំពោះជំហរក្នុងការតវ៉ាប្រឆាំងនៅកំណត់ត្រាសិទ្ធិមនុស្សនៅកាតា។ មតិផ្សេងទៀតបានច្រានចោលដោយបានចាត់ទុកថា នេះជាការផ្សព្វផ្សាយម៉ាកផលិតផល ដើម្បីជំរុញការលក់ផលិតផលតែប៉ុណ្ណោះ។
 
លោក ​Simon Chadwick សាស្ត្រាចារ្យផ្នែកកីឡា និងសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយ នៅសាលាធុរកិច្ចជំនួញ SKEMA បាននិយាយថា ក្រុមហ៊ុន ​Hummel បានប្រើម៉ាកយីហោ ក្នុងន័យបង្កប់តម្លៃនៃការផ្សព្ធផ្សាយនៅក្នុងអាវសម្រាប់លក់នោះ។
 
«តម្លៃដែលក្រុមហ៊ុន Hummel កំពុងស្វែងរកទំនាក់ទំនងគឺតម្លៃសេរីនិយមនៃតម្លៃអាវស្ថិតក្នុងតំបន់អឺរ៉ុបខាងជើង ហើយការធ្វើបែបនេះគឺគ្រាន់តែជាការស្វែងរកអ្វីមួយឱ្យលើសពីផលិតគេផ្សេងដែលនឹងត្រូវបង្ហាញនៅប្រទេសកាតានាចុងឆ្នាំនេះប៉ុណ្ណោះ។ អាវនោះមិនមែនជាអាវទទេដែលមានត្រឹមតែអាវនឹងស្លាកក្រុមឯណា នៅលើអាវក៏មានឈ្មោះក្រុមហ៊ុនផលិតដដែល ដូច្នេះនេះគ្រាន់តែជាវិធីសាស្ត្រនៃការផ្សព្វផ្សាយប៉ុណ្ណោះ។»។ លោក Chadwick បាននិយាយប្រាប់ទីភ្នាក់ងារ Reuters បែបនេះ។
 
កាលពីថ្ងៃទី២៨ ខែ កញ្ញា អាវក្រុមដាណឺម៉ាក ត្រូវបានប្រកាសដាក់បង្ហាញដោយក្រុមហ៊ុន Hummel ដោយផ្សារភ្ជាប់ជាមួយសារដែលរិះគន់ចំៗដល់ប្រទេសកាតានោះ ។ ក្រោយបង្ហាញមិនបានប៉ុន្មានម៉ោងផង អ្នករៀបចំកម្មវិធី World Cup នៅប្រទេសកាតាក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធ ការលើកឡើងរបស់ក្រុមហ៊ុន ​Hummel នោះ៕
 
 

Tag:
 Hummel
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com