ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​អ្វី​ខ្លះ ដែលនាំអោយ​ឆ្អឹងខ្នង​កោង​?
30, Sep 2022 , 10:59 pm        
រូបភាព
 មាន​បញ្ហា​សុខភាព​ជា​ច្រើន ដែល​អាច​បណ្តាល​អោយ​ឆ្អឹង​កង​ខ្នង​កោង ឬ​មិន​ត្រង់​។​ ​ខាងក្រោម​នេះ អាច​ជា​មូលហេតុ នៃ​ឆ្អឹងខ្នង​កោង ៖

 
-​ ​ជំងឺ​ដែល​ឆ្អឹងខ្នង​លូតលាស់​មិន​ធម្មតា ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​តឿ​
 
-​ ​ជំងឺ​ពុក​ឆ្អឹង ដែល​ឆ្អឹងខ្នង​ផុយស្រួយ និង​អាច​ងាយ​បាក់​
 
-​ ​ធា​ត់ ឬ​លើស​ទម្ងន់​ពេក​
 
-​ ​ជំងឺ​ដែល​ត្រូវបាន​សម្គាល់​ឡើង ដោយ​ការ​ផ្អៀង​មិនធម្មតា (Kyphosis)
 
-​ ​ការ​រលាក​នៅ​បន្ទះ​ថា​ស ចន្លោះ​ពី​ឆ្អឹងខ្នង​នីមួយៗ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​។​ ​
មូលហេតុ​ខាង​ក្រោម អាច​បណ្តាលអោយ​កើត​ជំងឺ Kyphosis ៖
 
-​ ​ការវិវត្ត​ឆ្អឹងខ្នង​មិន​ធម្មតា អំឡុង​ពេល​ក្នុង​ផ្ទៃពោះ​
 
-​ ​ជំហរ​មិន​ត្រឹមត្រូវ​
 
-​ ​ជំងឺ Scheuermann ដែល​ជា​បញ្ហា​បណ្តាលឱ្យ​ឆ្អឹងខ្នង ប្រែជា​ខុស​ទម្រង់​
 
-​ ​ជំងឺ​រលាក​ឆ្អឹង​
 
-​ ​ជំងឺ​ពុក​ឆ្អឹង​
 
-​ ​ជំងឺ​ពី​កំណើត Spina bifida
 
-​ ​ការឆ្លង​មេរោគ នៅ​នឹង​ឆ្អឹងខ្នង​
 
-​ ​ដុំ​សាច់​នៅ​នឹង​ឆ្អឹងខ្នង​។​ ​
 
គ្រូពេទ្យ​មិនដឹងថា មូលហេតុ​នេះ ត្រូវ​បាន​កើត​ជា​ញឹកញាប់ នៅ​លើ​មនុស្ស​វ័យ​ជំទង់​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ​ដឹង​យ៉ាងច្បាស់​ថា ឆ្អឹងខ្នង​កោង​ទំនង​ជា​កើត​មាន នៅក្នុង​គ្រួសារ​ដែល​មាន​ឆ្អឹងខ្នង​កោង​ស្រាប់​។ ជំងឺ គ្រោះថ្នាក់ ការឆ្លង​មេរោគ ឬ​ភាពមិនប្រក្រតី​ពី​កំណើត អាច​ជា​បញ្ហា​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

 

© រក្សាសិទ្ធិដោយ thmeythmey.com