ជាតិ
រថយន្ត
ក្រសួងសាធារណការបង្កើនការណែនាំពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ 
×![]()
ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បន្តចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីឲ្យការបើកបរមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
ការណែនាំទាំងនោះ រួមមានការត្រៀមមុនពេលបើកបរលើផ្លូវល្បឿនលឿន ផ្លាកសញ្ញាប្រាប់ដំណឹងមុននឹងចូលដល់ផ្លូវល្បឿនលឿន ការបើកបរចូលបញ្ជរបង់ប្រាក់ ផ្លាកសញ្ញាប្រាប់ដំណឹងពីការចាប់ផ្តើមចូលផ្លូវល្បឿនលឿន ការបើកបរយានយន្តចូលក្នុងផ្លូវល្បឿនលឿន។
បន្ថែមពីលើនេះ ក្រសួងបានលម្អិតលើការប្រើប្រាស់គន្លងផ្លូវល្បឿនលឿន ក្នុងនោះមានគម្លងផ្លូវសម្រាប់ទេសចរណ៍ធម្មតា ផ្លូវសម្រាប់ជែង និងគម្លងផ្លូវសម្រាប់ឈប់បន្ទាន់ រួមទាំងការកំណត់ល្បឿនបើកបរក្នុងល្បឿនអប្បបរមា និងអតិបរិមា។
ជាមួយគ្នានេះផងដែរ ក្រសួងបានចេញវីដេអូដើម្បីក្រើនរម្លឹកជាថ្មីដល់អ្នកប្រើប្រាស់ផ្លូវ អំពីលក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿនជាមុនដូចជា ទីតាំងច្រកចេញ-ចូល គន្លងផ្លូវ ការកំណត់ល្បឿនបើកបរ កន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ការស្វែងរកជំនួយសង្គ្រោះ និងមធ្យោបាយត្រូវបានហាមឃាត់។
© រក្សាសិទ្ធិដោយ thmeythmey.com