ជាតិ
អាស៊ាន
នយោបាយជាតិ
នាឡិកាអាស៊ាន «Made in Cambodia» នឹងត្រូវចែកជូនមេដឹកនាំកំពូលក្នុងកិច្ចប្រជុំអាស៊ាន 
×![]()
កម្ពុជាបានផលិតនាឡិកាម៉ាកអាស៊ាន «Made in Cambodia» រហូតដល់២៥ សម្រាប់មេដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិនានា ដែលនឹងចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពីថ្ងៃទី៨ ដល់១៣ វិច្ឆិកា ។
«ឲ្យគេដឹងថា ខ្មែរបច្ចុប្បន្នអាចផលិតបាននាឡិកា ហើយខ្ញុំនឹងចែកជាកាដូ ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្តង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសនៃពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីថ្ងៃទី១១ ខែតុលា ។
បើតាមសម្តេច ក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានដែលមាន១០ប្រទេស កម្ពុជា បានអញ្ជើញមេដឹកនាំស្ថាប័នអន្តរជាតិជាច្រើន ដោយមានតាំងពីប្រធានធនាគារពិភពលោក, អគ្គនាយក IMF, ប្រធានធនាគារ ADB, អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក, អគ្គនាយកអង្គការសុខភាពពិភពលោក, ប្រធានក្រុមប្រឹក្សាអឺរ៉ុប, ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។
មេដឹកនាំស្ថាប័នអន្តរជាតិ ដែលនឹងមកចូលរួមវេទិកាទាក់ទងនឹងកិច្ចសន្ទនាសកល (Global Dialogue) លើកទី២ ក៏នឹងទទួលបានកាដូនាឡិកាម៉ាកអាស៊ាន Made in Cambodia ពីម្ចាស់ផ្ទះកម្ពុជា ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com