ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ១១ម៉ឺនគ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង
14, Oct 2022 , 6:59 pm        
រូបភាព
ទិដ្ឋភាពជំនន់ទឹកភ្លៀងជនលិចផ្ទះប្រជាពលរដ្ឋ។ រូបភាព៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ
ទិដ្ឋភាពជំនន់ទឹកភ្លៀងជនលិចផ្ទះប្រជាពលរដ្ឋ។ រូបភាព៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ លោក សិទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគ្រោះមហន្តរាយបានឱ្យដឹងថា បច្ចុប្បន្ន មានប្រជាពលរដ្ឋចំនួន ១១២ ៧៦០គ្រួសារ  ៥០៧ ៤២០នាក់ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។


 
លោក សិទ្ធ គឹមកុលមុន្នី បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋរងគ្រោះទាំងនោះ មាន៤៥៥៦គ្រួសារ ស្មើ ២០ ៥០២នាក់ បានជម្លៀសទៅទីទួលមានសុវត្ថិភាព។ បើតាមអ្នកនាំពាក្យរូបនេះ ដំណាំស្រូវដែលរងផលប៉ះពាល់មានជាង ១៩ម៉ឺនហិកតា និងខូចខាតជាង ៦ម៉ឺនហិកតា។ 
 
«ស្ថានភាពទឹកនៅតែបន្តជនលិចមិនទាន់ស្រកទេ មានតំបន់ខ្លះស្រកហើយកើនឡើងវិញ ដែលធ្វើឱ្យដំណាំស្រូវនៅបន្តខូចខាតកាន់តែច្រើនថែមទៀតនៅពេលខាងមុខ»។ នេះបើតាមលោក គឹមកុលមុន្នី ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ១៣ ខែតុលា។
 
ជំនន់ទឹកភ្លៀងនេះ បានបណ្ដាលឱ្យខេត្តចំនួន ២៣ រងផលប៉ះពាល់ ដោយក្នុងនោះខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង រងគ្រោះខ្លាំងជាងគេ។ នេះបើតាមអ្នកនាំពាក្យគ្រោះមហន្តរាយ ៕
 
 

Tag:
 ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com