ជាតិ
ក្រុមសង្គ្រោះរកឃើញសាកសពកុមារចុងក្រោយក្នុងឧបទ្ទវហេតុលិចទូកនៅកោះចំរើន
× សាកសពកុមារាឈ្មោះ មាស សុវណ្ណារាជ អាយុ១៤ ត្រូវបានរកឃើញ នាព្រឹកថ្ងៃទី១៥ ខែតុលា នេះ ដែលជាសាកសពចុងក្រោយក្នុងឧបទ្ទវហេតុលិចទូកដទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ នេះបើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
គ្រោះថ្នាក់ដ៍រន្ធត់នេះ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា នេះ បានសម្លាប់ជីវិតកុមារដែលជាសិស្សសាលាសរុប១១នាក់ក្នុងចំណោមមនុស្ស១៥នាក់ដែលនៅលើទូក។ កុមារ៤រូបទៀត បានរួចផុតពីសេចក្តីស្លាប់។
កម្លាំងចម្រុះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល និងលោក ឈឿង សុចិត្ត ស្នងការខេត្តកណ្តាល៕
© រក្សាសិទ្ធិដោយ thmeythmey.com