កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០២២៖ វត្តមាន​លើកដំបូង​សម្រាប់ម្ចាស់ផ្ទះកាតា
21, Oct 2022 , 8:29 pm        
រូបភាព
កាតា ដែលចូលជាសមាជិកជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) តាំងពីឆ្នាំ ១៩៣០ ទើបតែបានបង្ហាញខ្លួនលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២២នេះ ដោយសារខ្លួនជាម្ចាស់ផ្ទះ។ កាតាស្ថិតនៅពូល A ត្រូវជួប អេក្វាទ័រ សេណេហ្គាល់ និងហូឡង់។

 
កាតា សព្វថ្ងៃ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៥០ពិភពលោក នៃ​តារាង FIFA Ranking។ កីឡាករកាតាមួយចំនួនដែលអាចធ្វើព្យុះភ្លៀងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ Abdelkarim Hassan, Boualem Khouhki, Karim Boudaif និង Hassan Al Haydos សម្រាប់តំបន់ការពារ​​ និងបម្រើ ខណៈ Almoez Ali ជាខ្សែប្រយុទ្ធដ៏មុតស្រួច។ 


 
គ្រូបង្វឹក៖ លោក Félix Sánchez
ក្រុមជម្រើសជាតិកាតា មានការវិឌ្ឍគួរកត់សម្គាល់ចាប់តាំងពីលោក Sánchez សញ្ជាតិអេស្ប៉ាញឡើងកាន់តំណែងជាគ្រូបង្វឹកនៅឆ្នាំ ២០១៩។ ឈុត World Cup របស់កាតាទាំង២៦រូប ដែលលោក Sánchez ជ្រើសរើសសុទ្ធសឹងប្រកបអាជីពក្នុងលីកកំពូលកាតាទាំងអស់។
 
អ្នក​ចាំទី៖ Meshaal Barsham, Salah Zakaria , Saad Al-Sheeb។
ខ្សែកា​រពារ៖ Tarek Salman, Pedro Miguel, Bassam Al-Rawi, Boualem Khoukhi, Abdelkarim Hassan, Homam Ahmed, Musab Khoder។
ខ្សែ​បម្រើ​៖ Karim Boudiaf, Ahmed Fadel, Jassem Gaber Abdulsallam, Abdulaziz Hatem, Mohammed Waad, Mustafa Mashaal, Ali Asad, Akram Afif, Abdelrahman Moustafa, Khalid Muneer Mazeed, Hasan Al-Haydos, Ismaeel Mohammed, Naif Al-Hadhrami។
 
ខ្សែប្រ​យុទ្ធ: Almoez Ali, Ahmed Alaaeldin, Mohammed Muntari ៕
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com