កីឡាអន្តរជាតិ
អន្តរជាតិ
កាណាដា បន្ថែមការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់បារ៉ែន មុនការប្រកួត World Cup
23, Oct 2022 , 8:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាណាដា បានដាក់បញ្ជូលបន្ថែមនូវជំនួបមិត្តភាពទល់ក្រុមជម្រើសជាតិបារ៉ែន ដែលនឹងធ្វើឡើងក្នុងទីក្រុងម៉ាណាម៉ាប្រទេសបារ៉ែនផ្ទាល់ ដែលជាផ្នែកមួយនៃការត្រៀមកម្តៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់ប្រទេសកាណាដា ថ្ងៃទី២០ ខែតុលា។



ការប្រកួតដែលនឹងធ្វើឡើងថ្ងៃទី១១ ខែវិច្ឆិកា ដែលប្រទេសកាណាដាបានដាក់បន្ថែមចូលក្នុងកាលវិភាគប្រកួត ក្នុងនោះក៏នឹងមានការប្រកួតទល់ក្រុមជម្រើសជាតិជប៉ុនផងដែរ នៅថ្ងៃទី១៧ នៅទីក្រុងឌូបៃ។
 
«បារ៉ែនបានយល់ព្រមធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយយើង​ ដែលបានផ្តល់ឱកាសដល់យើងក្នុងសាកល្បងប្រកួតលើកដំបូងក្នុងទឹកដីមជ្ឈឹមបូពា៍ដ៏ដូចជា និងការបន្សាំនៅអាកាសធាតុខាងតំបន់អាស៊ី។ ការប្រកួតមិត្តភាពនេះក៏នឹងផ្តល់ពេលវេលាដ៏មានសារៈសំខាន់ដល់ក្រុមជម្រើសជាតិនានាក្នុងការជ្រើសរើសកីឡាករល្អដ៏សំខាន់សម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា។»។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក John Herdman គ្រូបង្វឹកក្រុមកាណាដា។
 
ក្រុមជម្រើសជាតិកាណាដានឹងប្រមូលផ្តុំគ្នានៅក្នុងទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន សម្រាប់ការត្រៀមរហូតដល់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ដែលពេលនោះគឺជាការប្រកួតបើកឆាកដំបូងរវាងម្ចាស់ផ្ទះកាតា ទល់អេក្វាទ័រ។ 
 
ត្រលប់មកកាន់ការប្រកួត World Cup លើកដំបូងនៃប្រទេសកាណាដា ចាប់តាំងពីឆ្នាំ ១៩៨៦ កាណាដា និងត្រូវជួបប៊ែលហ្ស៊ិកការប្រកួតបើកឆាកដំបូងពូល F នៅថ្ងៃទី២៣ ខែវិច្ឆិកា៕

Tag:
 (FIFA World Cup 2022)
© រក្សាសិទ្ធិដោយ thmeythmey.com