ជាតិ
ម្រេច ត្រីធម្មជាតិ និងជលផលរស់ នឹងត្រូវបាននាំចេញទៅចិននៅខែវិច្ឆិកា
23, Oct 2022 , 2:40 pm        
រូបភាព
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចុះហត្ថលេខជាមួយអគ្គរដ្ឋបាលគយប្រទេសចិន ដើម្បីបើកផ្លូវនាំចេញ ម្រេច ត្រីធម្មជាតិ និងជលផលរស់ ពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិន។


 
បើតាមលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចព្រមព្រៀងនេះនឹងចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសិទ្ធប្រទាន។ កម្ពុជា ត្រូវគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ ក្នុងការនាំចេញ ម្រេច ត្រីធម្មជាតិ និងជលផលរស់ ទៅកាន់ទីផ្សារប្រទេសចិន។ 
 
ក្រៅពីកិច្ចព្រមព្រៀងខាងលើ លោក ឌិត ទីណា នឹងចុះហត្ថលេខចំនួន២បន្ថែមទៀត ជាមួយក្រសួងកសិកម្ម និងការងារជនបទចិន ដើម្បីទទួលជំនួយវ៉ាក់សាំងសត្វ។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការលើការងារបសុឧសថ បសុជីវសាស្ត្រ និងអាហាបន្ថែមសម្រាប់សត្វផងដែរ។


 លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី៖ គណនីយហ្វេសប៊ុកលោក ហ៊ាន វណ្ណហន

គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជា ក៏ធ្លាប់បាននាំចេញផលិតផលកសិកម្មចំនួន ៣៥មុខទៅកាន់ទីផ្សារចិន ខណៈមៀនប៉ៃលិន នឹងត្រូវនាំចេញទៅចិន ក្នុងពេលឆាប់ៗខាងមុខ៕ 
 
 

Tag:
 កសិកម្ម
  ម្រេច
  ត្រីធម្មជាតិ
  ជលផលរស់
  ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com