កីឡាអន្តរជាតិ
អន្តរជាតិ
Hazard៖ ប៊ែលហ្ស៊ិកត្រូវការឈ្នះ World Cup នៅកាតា នា «យុគសម័យមាស» របស់ខ្លួន
25, Oct 2022 , 7:29 pm        
រូបភាព
 Eden Hazard ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក នៅថ្ងៃទី២៤ ខែតុលា និយាយថាប៊ែលហ្ស៊ិត្រូវការឈ្នះពានរង្វាន់ FIFA ​World Cup នៅកាតាចាំបាច់បំផុត ដើម្បីបង្ហាញយុវជន អំពី«យុគសម័យមាស»ដែលក្រុមបានសាងរយៈពេល ១០ឆ្នាំចុងក្រោយ។



ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានសាងភាពល្បីល្បាញក្នុងរយៈពេល១០ឆ្នាំចុងក្រោយក្នុងពិភពបាល់ទាត់។ អំឡុងប៊ែលហ្ស៊កខ្លាំង ប៉ុន្តែក្រុមនេះនៅមិនទាន់រកឃើញពានណាមួយនៅឡើយទាំងក្នុងតំបន់អឺរ៉ុប និងកម្រិតពិភពលោក។
 
ស្របពេលគ្នានេះ ​Hazard ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ របស់ Real Madrid និងជាប្រធានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកតាំងពីឆ្នាំ ២០១៥ មក បានប្រកាសពីការប្តេជ្ញាចិត្តដណ្តើមពានកីឡាបាល់ទាត់ពិភពលោកឱ្យបាននៅឆ្នាំ២០២២នេះ។ World Cup នៅកាតា ជាការបង្ហាញខ្លួនលើកទីបីក្នុងអាជីពរបស់ ​Hazard។
 
​Hazard ដែលជួយប៊ែលហ្ស៊ិកទទួលបានចំណាត់ថ្នាក់ទី៣នៅ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី បាននិយាយលើគេហទំព័រផ្លូវការរបស់ FIFA ថា អំឡុងពេលយុគសម័យមាសរបស់ប៊ែលហ្ស៊ិក ដូច្នេះក្រុមត្រូវប្រឹងប្រែងដណ្តើមពានពិភពលោកនេះឱ្យបាន ដើម្បីបង្ហាញដល់ក្មេងៗជំនាន់ក្រោយ ដែលជាកីឡាករថ្នាក់របស់ប្រទេសប៊ែលហ្ស៊ិក។
 
 «ខ្ញុំត្រូវតែកំណត់គោលដៅឱ្យខ្ពស់ជាងនេះ ខ្ញុំនឹងព្យាយាមឱ្យខ្លាំង និងល្អជាងឆ្នាំ ២០១៨ ពិតណាស់រឿងនេះវានឹងលំបាក ព្រោះយើងត្រូវត្រៀមឱ្យបានល្អ។ ខ្ញុំមានសំណាងដែលបានធ្វើជាប្រធានក្រុម នៃក្រុមដ៏អស្ចារ្យមួយ និងជាប្រទេសដែលស្រលាញ់បាល់ទាត់ខ្លាំង ហើយដូច្នេះយើងបានជំពាក់អ្វីដ៏ធំមួយដែលតម្រូវឱ្យយើងត្រូវមានក្តីរំពឹងខ្ពស់។»។ Hazard និយាយបែបនេះ។
Hazard បានអះអាងបន្ថែមថា ប៊ែលហ្ស៊ិកពេលនេះមានកីឡាករក្មេងៗជំនាន់ក្រោយបង្ហាញខ្លួនច្រើន ពួកគេគួរតែធ្វើអ្វីមួយដើម្បីប្រទេសជាតិ បើទោះបីកីឡាករជំនាន់ចាស់ៗមួយចំនួននៅលេងក៏ដោយ។ ​ខ្សែប្រយុទ្ធវ័យ ​៣១ឆ្នាំ​ថាទោះជំនាន់គេសម្បូរកីឡាករខ្លាំងល្បីៗ តែពួកគេមិនដែលឈ្នះពានរង្វាន់អ្វីមួយឡើយ។
 
ជាជំនាន់មួយដែលប៊ែលហ្ស៊ិកនឹងមានកីឡាករលំដាប់ពិភពលោកបង្ហាញខ្លួនក្នុងក្លិបយក្សក្នុងតំបន់អឺរ៉ុបដូចជា Hazard និងអ្នកចាំទី Thibaut Courtois លេងឱ្យ Real Madrid ខណៈ Kevin de Bruyne លេងឱ្យ ​Manchester City និង ​Romelu Lukaku លេងឱ្យ Inter Milan។ កីឡាករទាំង៤ បានក្លាយជាកីឡាករដែលត្រូវផ្តល់ក្តីសង្ឃឹមខ្ពស់ទៅឱ្យប្រទេសដែលមានប្រជាជនចំនួនជាង ១២លាននាក់ ក្នុងការនាំពានរង្វាន់ដ៏ធំលើកដំបូងទៅក្នុងប្រទេសនឹងអាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ពួកគេ។
 
គួរបញ្ជាក់ថាប៊ែលហ្ស៊ិក នឹងចាប់ផ្តើមដំណើរផ្សងប្រេងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ World Cup ប្រទេសកាតា នៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយត្រូវប៉ះ កាណាដា មុនជួបម៉ារ៉ុក ៤ថ្ងៃបន្ទាប់ ហើយជួបក្រូអាស៊ី នៅថ្ងៃទី១ ខែតុលា៕
 

Tag:
 Eden Hazard
  FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com