ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​របៀប​គេង​បែប​ណា​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​?
26, Oct 2022 , 6:59 am        
រូបភាព
របៀប​នៃ​ការ​គេង​ពិត​ជា​សំខាន់​ណាស់ បើ​អ្នក​គេង​ខុស​របៀប នោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ ដូចនេះ​តើ​មាន​របៀប​គេង​បែប​ណា​ដែល​ខុស​នោះ​?

 
​ការ​អង្គុយ​គេង​
​បុគ្គលិក​ក្រុមហ៊ុន​ភាគច្រើន​តែងតែ​មាន​ភាព​នឿយហត់​ខ្លាំង​ក្រោយពេល​ដែល​ចេញពី​កន្លែងធ្វើការ ដូចនេះ​ទៅដល់​ផ្ទះ ក្រោយ​ពី​បរិភោគ​បាយ​រួច គេ​នឹង​ទៅ​អង្គុយ​នៅលើ​សា​ឡុង ហើយ​គេង​ដោយ​មិន​ដឹង​ខ្លួន ការ​គេង​បែបនេះ​អាច​ធ្វើ​ឱ្យ​បេះ​ដូង​អ្នក​លោត​យឺត សរសៃឈាម​រីក​ធំ ថែមទាំង​ធ្វើឱ្យ​ខួរក្បាល​ខ្វះ​អុកស៊ីសែន ដែល​អាច​ធ្វើឱ្យ​អ្នក​វិលមុខ​បាន​យ៉ាង​ងាយ​។​
គេង​ផ្កាប់មុខ​
​នៅពេល​ដែល​អ្នក​មើលសៀវភៅ​យូរ ឬ​អង្គុយ​ធ្វើកា​រងារ​យូរ អ្នក​នឹង​អាច​គេង​ផ្កាប់មុខ​ទៅ​លើ​តុ នេះ​ជា​របៀប​គេង​ដែល​អាច​ធ្វើឱ្យ​ឈាម​អ្នកដើរ​មិន​ស្រួល ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​រំលាយ​អាហារ​មិនបាន​ល្អ​ទៀតផង​។​
គេង​លក់​ដោយ​ស្រវឹង​
​នៅពេល​ដែល​អ្នក​តែងតែ​ផឹកស្រារ​មុនពេល​ចូល​គេង​ដោយ​ស្រវឹង​រួច​ទើប​ចូល​គេង នោះ​អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង និង​ជំងឺលើសឈាម​ណាស់​។​
គេង​ដោយ​មិន​គ្រប​ស្មា​
​នៅពេល​ដែល​អ្នក​គេង​ដោយ​មិន​ដណ្តប់ភួយ​នៅ​កន្លែង​ស្មា​របស់​អ្នក នោះ​វា​ងាយ​នឹង​ធ្វើឱ្យ​អ្នក​មាន​ជំងឺ​ឈឺសន្លាក់​ខ្លាំងណាស់ ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​ផ្តាសាយ ហៀរ​សំបោរ ពិបាក​ដកដង្ហើម វិលមុខ និង​ឈឺក្បាល​ជាដើម​។​
គេង​ដោយ​គ្រប​ក្បាល​
​នៅពេល​ដែល​អ្នក​គេង ហើយ​មាន​ទម្លាប់​យក​ភួយ​គ្រប​ក្បាល នោះ​វា​នឹង​ប៉ះពាល់​ដល់​ខួរក្បាល​អ្នក​ណាស់ ដោយ​វា​អាច​ធ្វើ​ឱ្យ​ខ្វះ​អុកស៊ីសែន ធ្វើឱ្យ​គេង​មិន​លក់ ងាយ​សុបិន្ត​អាក្រក់ ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​វិលមុខ​បាន​ក្រោយពេល​ក្រោក​ពី​គេង​។​
 
គេង​ទល់មុខ​ខ្យល់​
​អ្នក​មិន​ត្រូវ​គេង​នៅ​ទល់មុខ​ខ្យល់​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើឱ្យ​អ្នក​ឈឺ​បាន​។​
​គេង​ទល់មុខ​គ្នា
​អ្នក​មិន​ត្រូវ​គេង​ទល់មុខ​គ្នា​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មិន​អាច​ស្រូប​យក​អុកស៊ីសែន​បាន​គ្រប់គ្រាន់ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​អ្នក​គេង​មិន​លក់ សុបិន្ត​ច្រើន ហើយ​ក្រោយពេល​ដែល​ក្រោក​ពី​គេង អ្នកនឹង​អាចមាន​អា​ការៈវិល​មុខ និង​អស់កម្លាំង​ក្នុង​ខ្លួន​។​
ពាក់អាវ​ក្នុង​គេង​
​អ្នក​មិន​ត្រូវ​ពាក់អាវ​ក្នុង​ទេ​នៅ​ពេល​ដែល​អ្នក​គេង ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺមហារីក​សុដន់​បាន​។​
ពាក់​គ្រឿងអលង្កា​រគេង​
​អ្នក​មិន​ត្រូវ​ពាក់​គ្រឿងអលង្កា​រគេង​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់ ដូចនេះ​មុនពេល​ដែល​អ្នក​គេង អ្នក​ត្រូវ​តែ​ដោះ​ចេញ​ឱ្យអស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com