ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បម្រាម ៖ ការ​អង្គុយ​បែបនេះ មាន​គ្រោះថ្នាក់​ណាស់ !!!
27, Oct 2022 , 6:59 am        
រូបភាព
ប្រសិនបើ​អ្នក ឃើញ​កូន​អង្គុយ​បែបនេះ ត្រូវ​ប្រញាប់​ហៅ​កូន​មក​ប្រាប់ កុំឲ្យ​ធ្វើ​បែប​នេះ​ទៀត ពីព្រោះ កូន​របស់​អ្នក​អាច​នឹង​មាន​គ្រោះថ្នាក់ នៅក្នុង​ថ្ងៃ​ណាមួយ​ជា​មិនខានឡើយ​។​

 
​ការ​អង្គុយ​រាង​អក្សរ “W” ដែល​អ្នក​បាន​ឃើញ​ក្នុង​រូបភាព​នេះ ជា​ទម្លាប់​មួយ​ដែល​កូនក្មេង​ឧស្សាហ៍​អង្គុយ ពិសេស ពេល​គេ​កំពុង​លេង​។ ការ​អង្គុយ​បែបនេះ ក្នុង​រយៈពេល​យូរ​ម៉ោង អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​អ្នក ដោយ​មិន​ដឹង​មូលហេតុ​ឡើយ​។​
 
 
​ក្រុម​គ្រូពេទ្យ​ប្រចាំ គេហទំព័រ​យើងខ្ញុំ​បាន​ពន្យល់​ប្រាប់ថា ការ​អង្គុយ​បែបនេះ អាច​នឹង​ធ្វើឲ្យ​ឆ្អឹងត្រគា​កមាន​បញ្ហា ដោយសារតែ​ការ​រំកិល​ឆ្អឹងត្រគាក​ខាងក្នុង និង​បណ្តាល​ឲ្យ​ឆ្អឹង​រត់​ខុស​ទីតាំង លូតលាស់​មិនបាន​ល្អ ហើយ​លទ្ធផល​ចុងក្រោយ​គឺ បញ្ហា​ខូច​ឆ្អឹង​ធ្ងន់ធ្ងរ​។ ក្រៅពីនេះ វា​អាច​ធ្វើឲ្យ​សាច់ដុំ​ទាញ ឬ​កន្ត្រាក់​ខុស​ទីតាំង ដូច្នេះ ការលូតលាស់​ឆ្អឹង​របស់​កុមារ គឺ​មិន​បាន​ល្អ ដូច​ធម្មតា​ឡើយ​។
 
ជា​ការពិត​ណាស់ គ្រូពេទ្យ​ជំនាញ​ឆ្អឹង​ភាគច្រើន មិន​ណែនាំ​ឲ្យ​កុមារ​តូចៗ អង្គុយ​រាង​អក្សរ W នេះឡើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com