កីឡាអន្តរជាតិ
អន្តរជាតិ
​ប៉ូលិលកាតាបឈ្ឈប់ការតវ៉ារបស់សកម្មជន LGBT អង់គ្លេសម្នាក់មុនព្រឹត្តិការណ៍ World Cup
26, Oct 2022 , 11:29 pm        
រូបភាព
មន្ត្រីប៉ូលិសកាតា នៅថ្ងៃទី២៥ ខែតុលា បានបញ្ឈប់សកម្មភាពតវ៉ារបស់បុរសជនជាតិអង់គ្លេសម្នាក់ដែលជាសកម្មជន LGBT ឈ្មោះ Peter Tatchell។ សកម្មជន LGBT រូបនេះ បានតវ៉ានៅក្រៅសារមន្ទីរជាតិររបស់កាតា ស្របពេលព្រឹត្តិការណ៍ FIFA World Cup ជិតចូលមកដល់។


លោក Tatchell ដែលជាមនុស្សតែមួយធ្លាប់បានប្រឆាំងតវ៉ា មុនការប្រកួត World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី បានឈរនៅពីមុខសារមន្ទីរជាតិកាតា រយៈពេលជាង ១ម៉ោង ដោយពាក់អាវយឺតដែលមានស្លាកថា «#QatarAntigay» ដែលសំដៅលើការប្រឆាំងរបស់កាតាលើអ្នកស្រឡាញ់ភេទដូចគ្នា។ Qatar Antigay ជាឈ្មោះមូលនិធិមួយដែលបុរសវ័យ ៧០ឆ្នាំសញ្ជាតិអង់គ្លេសបានបង្កើតឡើងដើម្បីជួយដល់អ្នកស្រលាញ់ភេទដូចគ្នា នឹងអ្នកកែភេទ ឬភេទទីបីក្នុងប្រទេសកាតា​។ 
 
មិនត្រឹមតែប៉ុណ្ណោះបុរសរូបនោះក៏បានកាន់ផ្ទាំងបដាដែលបានបង្កប់សារដូច្នេះថា ប្រទេសកាតាបានចាប់ និងបង្ខំអ្នកស្រលាញ់ភេទដូចគ្នាឱ្យប្តូរនូវអ្វីដែលជាធម្មជាតិរបស់ពួកគេ។ ក្រោយការប្រឆាំងតវ៉ាជាង ១ម៉ោង ​ក្រុមមន្ត្រីប៉ូលិស ២រូប និងមន្ត្រីស្លៀកពាក់ស៊ីវិលធម្មតា ៣រូប បានទៅដល់ទីកន្លែងដែលមានសកម្មភាពតវ៉ា ហើយបានស្នើដកហូតផ្ទាំងបដានោះ នឹងបានថតលិខិតឆ្លងដែន ព្រមទាំងឯកសារដែលនៅជាប់នឹងខ្លួនលោក ​Tatchell ផ្សេងទៀតផងដែរ។
 
ទោះបីយ៉ាងនេះក្តី មន្រ្តីប៉ូលិសបានចាកចេញពីទីតាំងនោះវិញ ក្រោយពីការចាប់ដៃជាមួយលោក Tatchell រួច ហើយបុរសវ័យ ៧០ បានបន្តដើរនៅតាមដងផ្លូវក្នុងទីក្រុងដូហារជាធម្មតា។
ប្រទេសកាតា ចាត់ទុកការស្រលាញ់ភេទដូចគ្នាគឺជារឿងខុសច្បាប់ ក្នុងរដ្ឋដែលប្រតិបត្តិសាសនាម៉ូស្លីមមួយនេះ ដែលធ្វើឱ្យតារាបាល់ទាត់មួយចំនួននៅលើពិភពលោកបង្ហាញក្តីបារម្ភពីបញ្ហាសិទ្ធិនៃអ្នកគាំទ្រដែលនឹងធ្វើដំណើរចូលក្នុងប្រទេសកាតាពេល World Cup។ ជាពិសេសក្រុមអ្នកស្រលាញ់ភេទដូចគ្នា ​LGBT ទាំងបុរស និងស្ត្រី ដែលនឹងប្រឈមនឹងការរិតត្បិតនៃច្បាប់ប្រទេសកាតា។
 
យ៉ាងណាមិញតាមការអះអាងពីសំណាក់អ្នករៀបចំ World Cup កាតា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ និងលើកដំបូងក្នុងតំបន់មជ្ឈឹមបូពា៍ មនុស្សគ្រប់គ្នា មិនថានិន្នាកាផ្លូវភេទ ឬប្រវត្តិរបស់ពួកគេទេ គឺកាតាស្វាគមន៍ទាំងអស់។
 
គួររំលឹកថា World Cup ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ប្រទេសកាតារំពឹងថានឹងមានអ្នកធ្វើដំណើរទៅទស្សនាការប្រកួតចំនួន ១,២លាននាក់អំឡុងព្រឹត្តិការណ៍នោះ៕
 
 

Tag:
 FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com