ជាតិ
អត្ថបទពាណិជ្ជកម្ម
មកកាន់ស្តង់​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ សម្រាប់ឱកាសការងារ និងរង្វាន់ស្រស់ស្អាត
27, Oct 2022 , 8:49 am        
រូបភាព
ប្រសិនបើលោកអ្នកបានចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលានៅកោះពេជ្រ សូមកុំភ្លេចទៅលេងស្ដង់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ណ៎ា! យើង កំពុងស្វែងរកបេក្ខជនដើម្បីបំពេញការងារសម្រាប់មុខតំណែងជាច្រើន។

ជាមួយគ្នានេះដែរ លោកអ្នក នឹងទទួលបានរង្វាន់ដ៏ស្រស់ស្អាតរួមមាន ដបទឹក កាបូបអេកូ ប៊ិច ជាដើមតាមរយៈការចូលរួមលេងហ្គេមងាយៗ និងសប្បាយៗ។ 
កាន់តែពិសេសនោះ ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ នឹងផ្ដល់ការបញ្ចុះតម្លៃ៩០% សម្រាប់អតិថិជន ដែលទិញគម្រោង ឌីជីថល ប្រាយ ឡាយហ្វ៍ ក្នុងអំឡុងពេលពិព័រណ៍ ចំនួន២ថ្ងៃនេះ​។ គម្រោង ឌីជីថល ប្រាយ ឡាយហ្វ៍ ផ្ដល់ការការពារលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ដែលអាច កើតឡើងជាយថាហេតុ ជាមួយទំហំទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ១០,០០០ ដុល្លារ​អាម៉េរិក។
 
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
 
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយ សហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com