ជាតិ
សម្តេច ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរសព្ទ
27, Oct 2022 , 10:38 am        
រូបភាព
ប្រសិនគ្មានការប្រែប្រួល មេដឹកនាំកម្ពុជា និងអ៊ុយក្រែន នឹងមានជំនួបតាមទូរសព្ទនាពេលខាងមុខ
ប្រសិនគ្មានការប្រែប្រួល មេដឹកនាំកម្ពុជា និងអ៊ុយក្រែន នឹងមានជំនួបតាមទូរសព្ទនាពេលខាងមុខ
ដោយ: រួបរួម
ប៉ុន្មានថ្ងៃខាងមុខនេះ អាចនឹងមានជំនួបតាមទូរសព្ទរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ូឡូឌីមៀ ហ្សលេនស្គី (Volodymyr Zelenskyy)។ សម្តេច ហ៊ុន សែន បានបញ្ជាក់បែបនេះ តាមទំព័រហ្វេសប៊ុកផ្លូវការ។

 
សម្តេច ហ៊ុន សែន បានសរសេរនៅថ្ងៃទី២៧ ខែតុលា នេះ ថា៖ «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
 
ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចបានបញ្ចប់បេសកកម្មជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
 
សម្តេចបានលើកឡើងពីការងារដ៏មមាញឹករបស់សម្តេច ដូចជាការពិនិត្យសម្រេច និងការចុះហត្ថលេខាលើឯកសារផ្សេងៗ ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ រួម ជាមួយនឹងការត្រៀមចូលរួមប្រជុំ G20 និងការចូលរួមប្រជុំAPEC ជាដើម។
 
គម្រោងជំនួបតាមទូរសព្ទជាមួយសមភាគីអ៊ុយក្រែន ក៏ស្ថិតក្នុងកាលវិភាគដ៏មមាញឹករបស់សម្តេច ហ៊ុន សែន ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com