កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Ronaldo ត្រឡប់ចូលជួយ Man Utd វិញ ក្នុងជំនួបទល់ Sheriff
27, Oct 2022 , 6:29 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United បញ្ជាក់ថា Cristiano Ronaldo នឹងត្រឡប់ចូលជួយក្រុមវិញក្នុងជំនួបទល់ Sheriff Tiraspol ក្នុងការប្រកួត UEFA Europa League នៅរាត្រីថ្ងៃទី២៧ ខែតុលា។ Ronaldo វិលចូលក្រុមវិញ ប៉ុន្តែខ្សែការពារ Raphael Varane ត្រូវអវត្តមានរហូតដល់ការប្រកួត World Cup។



Ronaldo បានត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុមឈុតធំ Man Utd វិញ បន្ទាប់ពីត្រូវបានលោក Ten Hag ដកឈ្មោះចេញក្នុងការប្រកួតដែលបិសាចក្រហមស្មើ Chelsea ១-១ ក្នុងជំនួប Premier League សប្តាហ៍មុន។ ដកឈ្មោះចេញ ដោយសារខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ ដើរចេញពីទីលានប្រកួតមុនបញ្ចប់ការប្រកួត ដែល Man  Utd ឈ្នះ Spurs ២-២ ក្នុងជំនួបលីគសប្តាហ៍ទី១០។

យ៉ាងណាក៏ដោយលោក Ten Hag អ្នកចាត់ការហូឡង់បញ្ជាក់ថា Ronaldo នឹងត្រឡប់ចូលជួយក្រុមវិញសម្រាប់ការប្រកួត Europa League វគ្គសន្សំពិន្ទុពូល E ទល់នឹង Sheriff Tiraspol នៅ Old Trafford។

Ten Hag បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមុនការប្រកួតថា៖« Ronaldo នឹងធ្វើដំណើរជាមួយយើងទៅកាន់ប្រទេសម៉ុលដូវាន។ គាត់បានអវត្តមានសម្រាប់ការប្រកួតមួយលើក ប៉ុន្តែឥឡូវគាត់បានត្រឡប់ចូលក្រុមវិញដូចធម្មតា»។

ជាដំណឹងល្អសម្រាប់ Ronaldo ប៉ុន្តែព័ត៌មានអាក្រក់សម្រាប់ Raphael Varane។ លោក Ten Hag ក៏បានបញ្ជាក់ផងដែរថា ខ្សែការពារបារាំងរូបនេះ នឹងត្រូវអវត្តមានឱ្យ Man Utd រហូតដល់ការប្រកួត World Cup ដោយសារបញ្ហារបូស កាលពីជួប Chelsea សប្តាហ៍មុន។

Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី២ពូល E ក្រោយរកបាន៩ពិន្ទុពីការប្រកួត៤លើក តាមពីក្រោយក្រុមកំពូលតារាង Real Sociedad ៣ពិន្ទុ។ Real Sociedad បានកៅអីទៅវគ្គបន្តរៀងដោយស្វ័យប្រវត្តិរួចហើយ ក្រោយរកបានពិន្ទុនាំមុខដាច់ ខណៈ Man Utd ត្រូវការតែមួយពិន្ទុប៉ុណ្ណោះនឹងបានសិទ្ធទៅវគ្គបន្តដូចគ្នា។ ក្នុងជំនួបទី៥នេះ Real Sociedad ត្រូវប៉ះក្រុមបាតតារាង Omonia Nicosia។

ជំនួបផ្សេងៗទៀតមានដូចខាងក្រោម៖






© រក្សាសិទ្ធិដោយ thmeythmey.com