យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជំនួយការក្រសួងព្រះបរមរាជវាំង ចំនួន៤២រូប។
ព្រះរាជក្រឹត្យកាលពីថ្ងៃទី១៩ ខែតុលា បង្ហាញថា ទីប្រក្សាក្រសួងព្រះបរមរាជវាំង៥រូប មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយ លោក ឈា ហន,លោក អន ស៊ាម ឡើងឋានៈ បន្ថែមលើមុខងារបច្ចុប្បន្ន។ រីឯឥស្សរជន៣រូបទៀត មានលោក យី ធន់, លោក ជ័យ ចាប និងលោក អ៊ុក សុខុន។
ទីប្រឹក្សា៧រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី ក្នុងនោះមានលោក កុល ប៊ុនលី, លោក ម៉ែន វុទ្ធី, លោក ប៉ែន សំបូរ, លោក ឡាក់ គី, លោក គង់ សន្យា, លោក ឈួយ ម៉េង និងលោកស្រី សូគន្ធ កុសល។
លោក មាស រ៉េន, លោកស្រីតាន់ សុខា, លោក កឹម សៀ, លោក កង សិរីសោភ័ណ, លោកស្រី ថន រចនា,លោក ងួន ពៅពង្ស, លោក ហូ ឌីណូ, លោក កាន់ សូវណ្ណា, លោក ផលរី ឌីណា, លោក អៀក ជី, លោក នូវ សរពិសិដ្ឋ, លោក អ៊ិន រដ្ឋាសេរី, លោក ប៊ូ សត្ថា, លោក ភួង ពន្លឺ, លោក បាន ណុន, លោក ប៉ែន ដារ៉ារ័ត្ន ជាទីប្រឹក្សា មានឋានៈស្មើរដ្ឋលេខាធិកា។
លោក កង កេន និងលោក អៀម វ៉ាន់ ក៏ជាទីប្រឹក្សា ផងដែរ ដោយមានឋានៈស្មើអនុរដ្ឋលេខាធិការ។
ក្រៅពីនេះ សមាសភាពផ្សេងទៀត មានតួនាទីជាជំនួយការក្រសួង ដែលមានឋានៈស្មើអគ្គនាយក ក្នុងនោះមានលោក ស៊ុន គាវ, លោក សុក ប៉ូលីន, លោក សានី, លោក គ្រួច គីម, លោកស្រី ជី សំណាង, លោក ឡាយ ខុម, លោក គាត លីណេ, លោក ព្រហ្ម មុនី, លោក ស៊ឹង គឹមលាង, លោក ដាំង សុថា និងលោក សាយ សុភា៕