ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្អាត​យក​ទៅ​ណា​អស់ ! គ្រឿងផ្សំ​៣​មុខ​នេះធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​តឹង​ណែន
03, Nov 2022 , 6:59 am        
រូបភាព
ទាំង​បុរស និង​ស្ត្រី សុទ្ធតែ​ចង់បាន​ផ្ទៃមុខ​ភ្លឺ​រលោង​ស្អាត និង​ក្មេង​ជាង​វ័យ ជាពិសេស​ស្ត្រី​ៗ ។ មុខ​ស្អាត ដើរទៅ​ណា​មក​ណា​ក៏​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ដែរ ព្រោះ​ភាគច្រើន​មនុស្ស​គេ​មើល​ផ្ទៃមុខ​មុនគេ បន្ទាប់​មក​រាង ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​មុនគេ​នោះ​គឺ សំអាង​ផ្ទៃមុខ​អ្នក​ឲ្យ​បាន​ស្អាត និង​អនុវត្ត​វី​ធី​សាមញ្ញ​ងាយ​ៗ​នេះ បើ​ចង់បាន​ផ្ទៃមុខ​រលោង​ស្អាត ។

 
ចង់បាន​ស្បែក​មុខ​ស្អាត សូម​មក​ដឹង​ពី​តិច​និក​សាមញ្ញ​ៗ ដែល​អ្នក​គួរ​ធ្វើ​តាម ៖
 
១. ដំឡូងបារាំង
ដំឡូងបារាំង​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​ម្យ៉ាង​ហៅ​ថា Catecholase ដែល​ជួយ​ធ្វើ​ឲ្យ​ពណ៌​ស្បែក និង​ស្នាម​ខ្មៅ​លើ​ស្បែក​មាន​សភាព​ភ្លឺ​ថ្លា​ឡើង​វិញ​។ បន្ថែម​ពី​នេះ​ដំឡូងបារាំង​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ស្បែក​ប្រឆាំង​នឹង​ការ​ខូចខាត​ផ្សេង​ៗ បង្ក​ដោយ​ពពួក​រ៉ា​ឌី​កាល់​សេរី ព្រោះ​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ខ្លាំង​ពេក​។
ដូចនេះ ស្រី​ៗ​យើង​អាច​យក​សាច់​ដំឡូង​មក​ម៉ាស្សា​លើ​មុខ ឬ​លាប​លើ​មុខ​ថ្នម​ៗ នោះ​យើង​នឹង​ឃើញ​លទ្ធផល​ក៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មិន​ខាន​។
 
២. ប៉េងប៉ោះ
ស្រី​ៗ​យើង​អាច​សាក​យកជាតិ​រម្អិល​ក្នុង​ផ្លែ​ប៉ែង​ប៉ោះ​ជាប់​មាន​ទាំង​គ្រាប់​ផង​នោះ​ទៅ​លាប​លើ​មុខ​របស់​យើង​ឲ្យ​បាន​១០​នាទី នោះ​វា​នឹង​ជួយ​កម្ចាត់​ស្នាម​ខ្មៅ​ស្រអាប់​នៅ​លើ​មុខ​យើង​បាន​។ ជាតិ​អាស៊ី​ដ​ធម្មជាតិ​ស្រាល​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​នៅ​លើ​មុខ ហើយនឹង​ជួយ​បង្កើត​ឡើង​វិញ​នូវ​ភាព​ភ្លឺ​រលោង​របស់​ស្បែក ដែល​ពី​មុន​បាន​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ​។
 
៣. ផ្លែ​ល្ហុង​ទុំ
ផ្លែ​ល្ហុង​ទុំ​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​ម្យ៉ាង​ហៅ​ថា papain ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នៅ​លើ​ស្បែក និង​ជួយ​កាត់​បន្ថយ​ស្នាម​នៅ​លើ​ផ្ទៃមុខ​ផង​ដែរ​។ អង់​ហ្ស៊ី​ម​មួយ​ចំនួន​មាននៅ​ក្នុង​ផ្លែ​ល្ហុង​ក៏​ជួយ​ដល់​ការ​បង្កើត​ស្បែក​ថ្មី ជម្រុះ​ស្បែក​ងាប់ និង​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក និង​សំណើម​។ ដូចនេះ​ស្រី​ៗ​យើង​អាច​សាក​យក​សាច់​ល្ហុង​មក​ម៉ាស្សា​លើ​មុខ ដើម្បី​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​លើ​ស្បែក​នេះ​បាន ។
 
ទន្ទឹម​នឹង​នេះ​ដែរ មិន​ថា​មេឃ​បើក​ថ្ងៃ ឬ​មេឃ​ស្រទុំ​ទេ ឲ្យ​តែ​យើង​ត្រូវ​ចេញពីផ្ទះ មិន​ត្រូវ​ភ្លេច​ឡើយ​រឿង​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ ព្រោះ​វា​អាច​ការពារ​ស្បែក​មុខ​ពី​ពន្លឺ UVB និង UVA បាន​ល្អ ហើយ​រៀង​រាល់ ២​ម៉ោង​/​ម្ដង យើង​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃមួយ​ជាន់​ទៀត ៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com