ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
02, Nov 2022 , 10:59 pm        
រូបភាព
ក្រៅ​ពី​ការប្រើប្រាស់​ថ្នាំ​និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការបំបាត់​បញ្ហា​ស្ត្រេ​ស ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​អាច​ជួយ​កាត់បន្ថយ​និង​បង្ការ​បញ្ហា​ស្ត្រេសបាន​។

 
ការ​ដឹង​ថា​អាហា​រណា​ដែល​គួរ​ពិសារ​និង​អាហារ​ណា​ដែល​គួរ​ជៀសវាង​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ជាង​មុន​សប្បាយរីករាយ​ជា​ង​មុន​និង​មាន​សុខភាព​ល្អ​ជាង​មុន​។ ចូរ​អនុវត្តតាម​ជំហាន​ខាង​ក្រោម​ដើម្បី​ធ្វើការ​ជ្រើសរើស​អាហារ​ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ពី​ជីវិត​របស់​អ្នក​។​
 
១. ជ្រើសរើស​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​ពង្រឹង​និង​ថែរក្សា​សាច់ដុំ​របស់​អ្នក​។ អាហារ​ដូចជា​អាល់​ម៉ុន​, ត្រី​, ស៊ូ​ស៊ី (sushi), និង​សាច់គោ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេសបាន​ដោយ​ការរក្សា​សុខភា​ពរាង្គ​កាយរ​បស់​អ្នក​ឲ្យបាន​ល្អ​។​
 
២. ជ្រើសរើស​កាបូន​អ៊ី​ដ្រាត​ដែល​ល្អ​ដើម្បី​ជួយ​ដល់​អារម្មណ៍​របស់​អ្នក​។ កាបូន​អ៊ី​ដ្រាត​ដែល​មិន​ល្អ​ដែល​មាន​ដូច​ជា​ស្ករ​និង​ខ្លាញ់ អាច​ធ្វើឲ្យ​បញ្ហា​ស្ត្រេ​ស​របស់​អ្នកកាន់តែ​ធ្ងន់​ធ្ង​រ​។ អង្ករសម្រូប​និង​នំប័ុង​អាចជួយ​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុងឈាម​របស់​អ្នកនិង​កាត់បន្ថយ​ស្ត្រេ​ស​។​
 
៣. វីតាមីន​និង​សារធាតុ​ខនិជ​ដូចជា​ប៉ូ​តា​ស្យូម​ដែក​ស័ង្កសី និង​ទង់ដែង​សុទ្ធ​តែ​អាច​ជួយ​បង្ការ​ជំងឺលើសឈាម​, ជួយ​បញ្ជូន​អុកស៊ីហ្សែន​ទៅកាន់​ឈាម​និង​ជួយ​ពន្លឿន​នៃ​ការបំលែង​ថាមពល​នៃ​ប្រូតេអ៊ីន​។ អ្នក​អាច​រក​វីតាមីន​និង​សារធាតុ​ខនិជ​ទាំងនេះ​បានមក​ពី​អាហារ​ដូចជា​សាច់មាន់ ថ្លើម​oyster ចេក​និង​ពពួក​សណ្តែក​។​
 
៤. ចាប់​យក​បន្លែស្រស់​និង​ទឹក​បន្លែ​មក​ធ្វើ​ជារ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​កាត់បន្ថយ​កម្រិត​ភាព​ស្ត្រេ​ស​។ បន្លែ​ដែល​មាន​ពណ៌​ស្រស់ ដូចជា​ស្ពៃ​broccoli, ការ៉ុត​, និង​ម្ទេស​ប្លោក​គឺ​សុទ្ធតែ​ជា​ជម្រើស​ល្អ​បំផុត​។​
 
៥. ផ្លែឈើ​ស្រស់​នឹង​ផ្តល់​វីតាមីន​C និង​ជាតិ​ស្ករ​ធម្មជាតិ​ដល់​អ្នក​បាន​គ្រប់គ្រាន់​។ ជម្រើស​ដែល​ល្អ​មាន​ដូចជា​ត្រស​ក់ស្រូវ​cantaloupe, ផ្លែ​ស្ត្រ​ប៊ឺ​រីនិង​ផ្លែ​ប្ល៊ូ​ប៊ឺ​រី​។​
 
៦. ចូរ​ពិសារ​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​និង​ពិសារ​អាហា​រណា​ដែល​សម្បូរ​កាល់ស្យូម​ដូចជា​ឈី​ស​ដែល​មាន​ជា​តិខ្លាញ់​ទាប​និង​ទឹកដោះគោ​ជូរ​។​
 
៧. ចូរ​ពិសារ​ទឹក​ឲ្យបាន​ច្រើន​។ ទឹក​គឺជា​គ្រឿង​ដ៏​សំខាន់​ក្នុង​របប​អាហារ​គ្រប់បែបយ៉ាង​ទាំងអស់ ព្រោះ​វា​ជួយ​ឲ្យ​រាង្គ​កាយលាង​សម្អាតជាតិ​ពុល​និង​រក្សា​កោសិកាឲ្យ​មានសំណើម​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com