កីឡាអន្តរជាតិ
អន្តរជាតិ
AC Milan និង RB Leipzig ពីរក្រុមចុងក្រោយឡើងទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ UCL
03, Nov 2022 , 9:25 am        
រូបភាព
AC Milan និង RB Leipzig ជាក្រុមចុងក្រោយបង្អស់ទទួលបានកៅអីទៅវគ្គ១/៨ផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រោយរកបាន៣បន្ថែមរៀងខ្លួននៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុ។ Shakhtar Donetsk, RB Salzburg និង Juventus សល់កៅអីទៅលេងពាន Europa League ជាមួយក្រុម៥ទៀត ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣តាមពូលនិមួយៗ។



ក្រោយយកឈ្នះ RB Salzburg ដោយលទ្ធផល ៤-០ នៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល E ក្រុម AC Milan បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ដោយទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមអ៊ីតាលីមួយនេះ រកបាន១០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ៣ពិន្ទុ និងនាំមុខក្រុមលេខ៣ RB Salzburg ចំនួន៤ពិន្ទុ។ RB Salzburg សល់កៅអីទៅលេខ Europa League ខណៈ Dinamo Zagreb នៅបាតតារាង ក្រោយបន្តចាញ់ Chelsea ២-១ ហាលអាវ។
 
ដោយឡែកពូល F ក៏មិនខុសពីពូល E ដែរ ដោយក្រុមលេខ២ និងលេខ៣ សុទ្ធតែត្រូវប្រជែងគ្នាដើម្បីបានទៅវគ្គបន្ត។ RB Leipzig នៅរក្សាចំណាត់ថ្នាក់ទី២របស់ខ្លួន ដោយយកឈ្នះ Shakhtar Donetsk ក្នុងជំនួបចុងក្រោយដល់ទៅ ៤-០។ ក្រុមពូល E នេះ Real Madrid ដែលឈរកំពូលតារាង រួមជាមួយ RB Leipzig បន្តទៅវគ្គខ្វែង ឯក្រុមអ៊ុយក្រែន Shakhtar Donetsk សល់កៅអី Europa League។ Celtic នៅបាតតារាង ត្រូវត្រឡប់ទៅផ្ទះវិញ។
 
ពូល G ក្រុម Sevilla នៅតែមិនរងភាពអាម៉ាសក្រោមថ្វីជើង Manchester City ក្នុងលទ្ធផល ៣-១ បន្ទាប់ពីបរាជ័យនៅជើងទីមួយ ៣-១ ដូចគ្នា។ ក្នុងពូល G នេះ Man City និង Dortmund ចាប់ដៃគ្នាទៅវគ្គបន្តតាំងពីជំនួបមុន ខណៈ Sevilla សល់កៅអី Europa League។
 
ពូល H ក្រុម Benfica ឡើងទៅឈរកំពូលតារាងជំនួស PSG ក្រោយឈ្នះ Maccabi Haifa ៦-១ ទោះមាន១៤ពិន្ទុស្មើគ្នា។ PSG ធ្លាក់ទៅលេខ២វិញ បើទោះឈ្នះ Juventus ២-១ នៅជំនួបចុងក្រោយក្រោយ។ Juventus សល់កៅអី Europa League ឯ Maccabi Haifa នៅបាតតារាង ព្យាយាមម្តងទៀតនៅរដូវកាលក្រោយ។
 
ក្រុមទាំង១៦ដែលបន្តឡើងទៅប៉ះគ្នានៅវគ្គ ១/៨ផ្តាច់ព្រ័ត្ររួមមាន Bayern Munich, Benfica, Chelsea, Liverpool, Man City, Spurs, Inter Milan, Real Madrid, Porto, Dortmund, Frankfurt, Club Bruges, Napoli, PSG, AC Milan និង RB Leipzig។
 
៨ក្រុមធ្លាក់ទៅលេង Europa League មាន Ajax, Leverkusen, Barcelona, Sporting, Shakhtar Donetsk, Juventus, RB Salzburg និង Sevilla៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com