ជាតិ
វីដេអូ
មុនទៅទស្សនាប្រាសាទ កុំភ្លេចចូលបាញ់ធ្នូបុរាណ និងធ្នូសម័យ នៅបន្ទាយជ័យ៨០២
06, Nov 2022 , 6:59 pm        
រូបភាព
សៀមរាប៖ ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ «បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលមានទាំងធ្នូបុរាណ និងធ្នូសម័យ។ ទេសចរ អាចទៅបាញ់ធ្នូកម្សាន្តបានតាមចំណូលចិត្តរៀងៗខ្លួន។ នៅទីនោះមានអ្នកជំនាញធ្វើធ្នូបុរាណ ដូច្នេះទេសចរ ក៏អាចទិញធ្នូផងដែរ។

 
មិនត្រឹមតែប៉ុណ្ណោះ នៅបន្ទាយជ័យ៨០២ ក៏មានអាហារដ្ឋានសួនមេអំបៅ ដែលមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ អមនឹងបរិយាកាសធម្មជាតិស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរផងដែរ។ លើសពីការបាញ់ធ្នូ ទេសចរក៏អាចសាកល្បងរៀនធ្វើកុលាលភាជន៍ ជាវត្ថុប្រើប្រាស់របស់ខ្មែរតាំងពីសម័យបុរាណ ធ្វើពីដីឥដ្ឋ និងចម្លាក់ស្បែកគោផងដែរ។
 
សម្រាប់លោកអ្នក-នាង ដែលចាប់អារម្មណ៍ចង់កក់ទីតាំងបាញ់ធ្នូ ឬជាវធ្នូពីបន្ទាយជ័យ៨០២ អាចទាក់ទងតាមលេខទូរសព្ទ ០១២ ៩៥៥ ៦៤៤ ឬ ០៩៨ ៩៥៥ ៦៤៤។ ហើយលោកអ្នក-នាងចង់ដឹងព័ត៌មានបន្ថែមអាចចូលឆាណែលតេឡេក្រាម៖ https://t.me/archery802 ទីតាំង៖ https://goo.gl/maps/hDwJDbAHyEsH13996
 
 






 

Tag:
 សៀមរាប
 បាញ់ធ្នូ
 បន្ទាយជ័យ៨០២
© រក្សាសិទ្ធិដោយ thmeythmey.com