FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បញ្ជីកីឡាករប្រេស៊ីល មានខ្សែប្រយុទ្ធដល់ទៅ៩នាក់
08, Nov 2022 , 9:29 am        
រូបភាព
លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល នាពេលហ្វឹកហាត់សម្រាប់ការប្រកួតកន្លងមក។ រូបថត Confederação Brasileira de Futebol
លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល នាពេលហ្វឹកហាត់សម្រាប់ការប្រកួតកន្លងមក។ រូបថត Confederação Brasileira de Futebol
ដោយ: រួបរួម
គ្រូបង្វឹកជម្រើសជាតិប្រេស៊ីល លោក Tite កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានប្រកាសបញ្ជីឈ្មោះកីឡាករ២៦របស់ខ្លួន សម្រាប់ដំណើរទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ Neymar ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធ៩នាក់ ជាមួយនឹងវត្តមានកីឡាករវ័យក្មេង Vinicius Jr., Grabriel Martinelli និង Rodrygo។

 
Dani Alves ដែលមានវ័យ៣៩ឆ្នាំ ហើយបច្ចុប្បន្នជាសមាជិកក្លិប UNAM របស់ម៉ិកស៊ិក ក្រោយចាកចេញពី Barcelona ក៏ស្ថិតក្នុងជម្រើសផងដែរ រួមជាមួយខ្សែការពារ៨នាក់ ខ្សែបម្រើ៦នាក់ និងអ្នកចាំទី៣នាក់។
 
វ័យ៦១ឆ្នាំ លោក Tite បានដឹកនាំប្រេស៊ីលចាប់តាំងពីឆ្នាំ២០១៦មក ហើយលោកក៏បានប្រកាសចាកចេញពីតំណែងផងដែរ ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នេះ។ នៅឆ្នាំ២០១៨ លោកបាននាំក្រុមឈ្នះពាន Superclasico de las Americas និងពាន Copa America នៅឆ្នាំ២០១៩។
 
 

សាំបាប្រេស៊ីល មានវត្តមាននៅរាល់ព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ១៩៣០មក ដោយធ្លាប់លើកពាន៥លើក គឺក្នុងឆ្នាំ១៩៥៨, ឆ្នាំ១៩៦២, ឆ្នាំ១៩៧០, ឆ្នាំ១៩៩៤ និងឆ្នាំ២០០២។ កាលពីព្រឹត្តិការណ៍ឆ្នាំ២០១៨នៅរុស្ស៊ី ពួកគេឈានទៅដល់វគ្គ៨ក្រុមចុងក្រោយ ហើយបានចាញ់បែលហ្ស៊ិក ២-១។
 
សម្រាប់ព្រឹត្តិការណ៍នៅកាតា ប្រេស៊ីលស្ថិតក្នុងពូល G ដោយត្រូវប្រកួតដំបូងជាមួយស៊ែប៊ី ហើយបន្ទាប់មកជួប ស្វីស និងកាមេរូន។
 
ជម្រើសទាំង២៦នាក់របស់ប្រេស៊ីលរួមមាន៖

អ្នកចាំទី៖
Alisson (Liverpool), Ederson (Manchester City), Weverton (Palmeiras) 
 
ខ្សែការពារ៖ Dani Alves (UNAM), Marquinhos (Paris Saint-Germain), Thiago Silva (Chelsea), Eder Milito (Real Madrid), Danilo (Juventus), Alex Sandro (Juventus), Alex Telles (Sevilla), Bremer (Juventus) 
 
ខ្សែបម្រើ៖ Casemiro (Manchester United), Fred (Manchester United), Fabinho (Liverpool), Bruno Guimares (Newcastle), Lucas Paquet (West Ham), Everton Ribeiro (Flamengo)
 
ខ្សែប្រយុទ្ធ៖ Neymar (Paris Saint-Germain), Vinicius Jr. (Real Madrid), Richarlison (Tottenham), Raphinha (Barcelona), Antony (Manchester United), Gabriel Jesus (Arsenal), Gabriel Martinelli (Arsenal), Pedro (Flamengo), Rodrygo (Real Madrid)៕

ប្រភពរូបថត៖ សហព័ន្ធកីឡា​បាល់ទាត់ប្រេស៊ីល
 

Tag:
 FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com