FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូស្តារីកា ប្រកាសបញ្ជីឈ្មោះ ដោយមានវត្តមានអ្នកចាំទីឆ្នើម Keylor Navas
08, Nov 2022 , 3:11 pm        
រូបភាព
ដោយ: រួបរួម
កូស្តារីកា បានប្រកាសបញ្ជីឈ្មោះកីឡាករ២៦នាក់របស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ Keylor Navas, Bryan Oviedo, Bryan Ruiz និង Joel Campbell សុទ្ធតែស្ថិតក្រោមជម្រើសរបស់លោក Luis Fernando Suarez។

 
គិតចាប់តាំងពីឆ្នាំ១៩៩០ ក្រុមពី CONCACAF មួយនេះ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៦ ដោយលទ្ធផលល្អបំផុតកន្លងមក គឺការឈានចូលវគ្គ១/៤ផ្តាច់ព្រ័ត្រកាលពី២០១៤។ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៨ ពួកគេបានធ្លាក់ចេញនៅវគ្គជម្រុះតាមពូល។
 
គ្រូបង្វឹកជនជាតិកូឡុំប៊ី លោក Luis Fernando Suarez បានដឹកនាំកូស្តារីកា ចាប់ពីខែមិថុនា ឆ្នាំ២០២១ មក។ សម្រាប់ព្រឹត្តិការណ៍នៅកាតា កូស្តារីកា ស្ថិតក្នុងពូល E ជាមួយអេស្ប៉ាញ អាល្លឺម៉ង់ និងជប៉ុន ដែលត្រូវចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៣ ខែវិច្ឆិកា។
 
ក្រោយលទ្ធផលនៃជ័យជម្នះ ២-១ លើអ៊ូសបេគីស្ថាន ក្នុងជំនួបមិត្តភាព កាលពីចុងខែកញ្ញា កូស្តារីកា មិនមានការប្រកួតទៀតឡើយ ប៉ុន្តែពួកគេមានគម្រោងសាកជើងជាមួយ នីហ្សេរីយ៉ា និងអ៊ីរ៉ាក់ មុនព្រឹត្តិការណ៍នៅកាតា។


 
អ្នកចាំទី Navas ត្រូវបានចាត់ទុកថា ជាកម្លាំងដ៏សំខាន់របស់ក្រុម ដែលធ្លាប់បង្ហាញខ្លួនបាន១០៧លើក។ បន្ទាប់មក មាន Oviedo ដែលធ្លាប់លេងបាន៧៤លើក, Celso Borges បាន១៥៤លើក និង Bryan Ruiz បាន១៤៤លើក។ រីឯ Yeltsin Tejeda គឺជាកីឡាករដ៏សំខាន់នៅតំបន់កណ្តាល។
 
ក្រុមជម្រើសជាតិកូស្តារីកា៖
 
អ្នកចាំទី៖ Keylor Navas (Paris St-Germain), Esteban Alvarado (Herediano), Patrick Sequeira (CD Lugo)

ខ្សែការពារ៖
Francisco Calvo (Konyaspor), Juan Pablo Vargas(Millonarios FC), Kendall Waston (Saprissa), Oscar Duarte (Al-Wehda), Daniel Chacon (Colorado Rapids), Keysher Fuller (Herediano), Carlos Martinez (San Carlos), Bryan Oviedo (Real Salt Lake), Ronald Matarrita (Cincinnati)

ខ្សែបម្រើ៖
Yeltsin Tejeda (Herediano), Celso Borges (Alajuelense), Youstin Salas (Saprissa), Roan Wilson (Grecia), Gerson Torres (Herediano), Douglas Lopez (Herediano) Jewisson Bennette (Sunderland), Alvaro Zamora (Saprissa), Anthony Hernandez (Puntarenas FC), Brandon Aguilera (Nottingham Forest), Bryan Ruiz (Alajuelense)

ខ្សែប្រយុទ្ធ៖
Joel Campbell (Leon), Anthony Contreras (Herediano) Johan Venegas (Alajuelense)៕
 

Tag:
 FIFA World Cup Qatar 2022
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com