FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ​អូស្ត្រាលីប្រកាសបញ្ជីឈ្មោះ​កីឡាករ ជាមួយ​នឹងក្តីរំពឹងលើសកំណត់ត្រាឆ្នាំ២០០៦
08, Nov 2022 , 4:42 pm        
រូបភាព
គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី លោក Graham Arnold
គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី លោក Graham Arnold
ដោយ: រួបរួម
គ្រូបង្វឹក​ក្រុមជម្រើសជាតិអូស្ត្រាលី លោក Graham Arnold នាថ្ងៃអង្គារ ទី​៨ ខែវិច្ឆិកា នេះ បាន​ប្រកាសពីបញ្ជីឈ្មោះ​កីឡាករ២៦​រូប​សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២២ នៅ​ប្រទេសកាតា។ អ្នក​ចាំទី Mathew Ryan ត្រូវបាន​តែងតាំងជា​ប្រធាន​ក្រុម ហើយក៏ជាការ​បង្ហាញ​ខ្លួន​លើកទី​៣​របស់គេ​ក្នុងព្រឹត្តិការណ៍ FIFA World Cup ផងដែរ។

 
អូស្ត្រាលីនឹងបង្ហាញខ្លួន​ជាលើកទី​៦ក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយការ​ឈាន​ទៅ​ដល់​វគ្គ​១៦ក្រុម​ចុងក្រោយ​កាលពី​ឆ្នាំ​២០០៦ ជាកំណត់ត្រា​ដ៏ល្អ​បំផុត​សម្រាប់​ក្រុមរហស្សនាម «កង់គូរូ» មួយនេះ។ វត្តមាន​ភាគច្រើន រួមទាំងព្រឹត្តិការណ៍ឆ្នាំ២០១៨ផងដែរនោះ ពួក​គេសុទ្ធតែធ្លាក់​ពីការប្រកួត​ជម្រុះតាមពូល។
 
លោក Graham Arnold ជឿជាក់ថា ក្រុម​របស់លោក​នឹង​បោះដំណើរទៅឆ្ងាយ​សម្រាប់ព្រឹត្តិការណ៍នៅ​កាតា ដោយក្រៅពី​អ្នក​ចាំទី Mathew Ryan លោកមាន​ជម្រើស​កីឡាករ​ឆ្នើម​មួយចំនួន​ទៀត រួមមាន Aziz Behich, Milos Degenek, Jackson Irvine, Jamie MacLaren, Aaron Mooy និង Bailey Wright ខណៈកីឡាករ៧នាក់ ទើបមាន​ឱកាសបង្ហាញខ្លួន​នៅ World Cup ជាលើកដំបូង។


 
សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះ កង់គូរូអូស្ត្រាលី ស្ថិតនៅ​ក្នុងពូល D ជាមួយម្ចាស់ការពារជើងឯក​បារាំង ដាណឺម៉ាក និង​ទុយនីស៊ី ដោយ​ការប្រកួត​ចាប់ផ្តើមពីថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២។
 
ក្រុមជម្រើសជាតិអូស្ត្រាលី៖
 
អ្នក​ចាំទី៖ Mathew Ryan (FC Copenhagen), Andrew Redmayne (Sydney FC), Danny Vukovic (Central Coast Mariners)។
 
ខ្សែការពារ៖ Aziz Behich (Dundee United), Milos Degenek (Columbus Crew), Thomas Deng (Aibirex Niigata), Joel King (Odense Boldklub), Nathaniel Atkinson (Hearts), Fran Karacic (Brescia), Harry Souttar (Stoke City), Kye Rowles (Hearts), Craig Goodwin (Adelaide United)។
 
ខ្សែបម្រើ៖ Aaron Mooy (Celtic), Jackson Irvine (St Pauli), Ajdin Hrustic (Hellas Verona), Bailey Wright (Sunderland), Cameron Devlin (Hearts), Riley McGree (Middlesbrough), Keanu Baccus (St Mirren)។
 
ខ្សែប្រយុទ្ធ​៖ Awer Mabil (Cadiz), Mathew Leckie (Melbourne City), Martin Boyle (Hibernian), James Maclaren (Melbourne City), Jason Cummings (Central Coast Mariners), Mitchell Duke (Fagiano Okayama), Garang Kuol (Central Coast Mariners)៕
 


Tag:
 FIFA World Cup Qatar 2022
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com