សង្គមជាតិ
ជនជាតិចិន និងវៀតណាម១៣០នាក់ត្រូវបានបណ្ដាញចេញពីកម្ពុជា
08, Nov 2022 , 7:28 pm        
រូបភាព

ជនជាតិចិន និងវៀតណាម ចំនួន១៣០នាក់ ដែលល្មើសច្បាប់ឆ្លងដែន ត្រូវបានបណ្ដេញចេញពីកម្ពុជា នៅថ្ងៃទី៧-៨​ ខែវិច្ឆិកា។ នេះបើតាមអគ្គនាយដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។


តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនបរទេសល្មើសច្បាប់ទាំង១៣០នាក់នោះ មានស្រី៣នាក់ មានសញ្ជាតិ២នាក់ ដែល១១០នាក់ជាជនជាតិជន និង២០នាក់ជាជនជាតិវៀតណាម។ ជនបរទេសទាំង១៣០នាក់នោះ ត្រូវបានក្រសួងមហាផ្ទៃ បណ្ដេញចេញពីកម្ពុជានៅថ្ងៃទី៧-៨ ខែវិច្ឆិកា ដោយសារពួកគេបានឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍។

 

ក្រៅពីបណ្ដេញចេញពីកម្ពុជា ជនជាតិចិន និងវៀតណាមទាំង១៣០នាក់នោះ នឹងត្រូវហាមឃាត់ចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដដែល៕ 


© រក្សាសិទ្ធិដោយ thmeythmey.com