FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Eriksen ដែលមានបញ្ហាបេះដូង ស្ថិតក្នុងជម្រើស២១នាក់ របស់ដាណឺម៉ាក
09, Nov 2022 , 2:29 pm        
រូបភាព
លោក Kasper Hjulmand គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក បានប្រកាសសមាសភាពកីឡាករ២១នាក់ ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ Christian Eriksen ដែលធ្លាប់មានបញ្ហាបេះដូងលើទីលានអំឡុងការប្រកួត European ២០២០ ក៏ជាប់ក្នុងជម្រើស២១នាក់ផងដែរ ខណៈ៥នាក់ទៀតស្ថិតក្នុងការសម្រេចចុងក្រោយ។


ក្រុមជម្រើសជាតិដាណឺម៉ាក នឹងបង្ហាញខ្លួនជាលើកទី៦ នៅ FIFA World Cup នៅកាតា។ ដាណឺម៉ាកនឹងត្រូវប៉ះទុយនេស៊ីក្នុងការប្រកួតងបើកឆាកនៅថ្ងៃទី ២២ ខែវិច្ឆិកា នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan។ ដាណឺម៉ាក ស្ថិតក្នុងពូល D រួមជាមួយបារាំង ទុយនីស៊ី និងអូស្ត្រាលី។
  


សម្រាប់កីឡាករទាំង២១នាក់ចុងក្រោយ លោក Hjulmand បានជ្រើសយកអ្នកចាំទីតែពីររូបប៉ុណ្ណោះ ខណៈខ្សែការពារមានដល់៨រូប។ ខ្សែបម្រើមានត្រឹម៥រូប ហើយតំបន់ប្រយុទ្ធមាន៦នាក់។
 
ការបង្ហាញខ្លួននៅព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ពិភពលោក៥កន្លងមក ដាណឺម៉ាកធ្វើបានល្អបំផុតនៅឆ្នាំ ១៩៩៨ ដោយអាចឈានចូលដល់វគ្គ៨ក្រុមចុងក្រោយ។ កាលពីឆ្នាំ២០១៨ នៅរុស្ស៊ីក្រុមពីតំបន់អឺរ៉ុបនេះ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
 
សមាសភាពកីឡាករទាំង២១រូបរបស់ដាណឺម៉ាក
 
អ្នកចាំទី៖ Kasper Schmeichel (Nice), Oliver Christensen (Hertha BSC)
 
ខ្សែការពារ៖ Joachim Andersen (Crystal Palace), Victor Nelsson (Galatasaray), Simon Kjaer (AC Milan), Joakim Maehle (Atalanta), Andreas Christensen (Barcelona), Rasmus Kristensen (Leeds United), Jens Larsen (Trabsonspor), Daniel Wass (Brondby)
 
ខ្សែបម្រើ៖ Jesper Lindstrom (Eintracht Frankfurt), Mathias Jensen (Brentford), Thomas Delaney (Sevilla), Christian Eriksen (Manchester United), Pierre-Emile Hojbjerg (Tottenham)
 
ខ្សែប្រយុទ្ធ៖ Martin Braithwaite, (Denmark), Andreas Skov Olsen (Club Brugge), Kasper Dolberg (Sevilla), Mikkel Damsgaard (Brentford), Andreas Cornelius (Copenhagen), Jonas Wind (VFL Wolfsburg)៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com