ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាម៉េរិក ប្រកាសថា បន្តឈរនៅជាមួយពលរដ្ឋកម្ពុជា
09, Nov 2022 , 3:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោក អាន់តូនី ប្លិងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ពេលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ រូប៖ AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោក អាន់តូនី ប្លិងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ពេលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ រូប៖ AFP
លោក អាន់តូនី ប្លិងខិន (Antony Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានផ្ញើសារក្នុងនាមសហរដ្ឋអាម៉េរិកទាំងមូល ដើម្បីចូលរួមអបអរសាទរកម្ពុជា ដែលប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើក៦៩ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ថែមពីនេះ លោក បានរំលេចឡើងពីកិច្ចសហប្រតិបត្តិការរវាងអាម៉េរិក និងកម្ពុជាផងដែរ។



រដ្ឋមន្រ្តីការបរទេសអាម៉េរិក លើកឡើងដូច្នេះថា៖«យើង នឹងបន្តឈរនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាឲ្យអនាគតប្រទេសជាតិ មានភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ»។ សាររបស់លោក ត្រូវបានបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសអាម៉េរិក។

ជាមួយគ្នានេះ លោក បានសរសើរការដឹកនាំរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ លោក បន្តថា អាម៉េរិក ផ្តល់តម្លៃដល់កិច្ចសហការជាមួយកម្ពុជា ក្នុងការដោះស្រាយរួមគ្នាលើក្តីបារម្ភទាំងក្នុងតំបន់ទាំងក្នុងសាកលលោក ដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន ជាដើម៕

Tag:
 កម្ពុជា-អាម៉េរិក
  Antony Blinken
  បុណ្យឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com