ជាតិ
វៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទេសចរមកលេងកម្ពុជាច្រើនជាងគេ
09, Nov 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ទេសចរវៀតណាម មកលេងកម្ពុជា ជាង១៨ម៉ឺននាក់ ដែលឈរនៅលំដាប់លេខ២ ។ តួលេខនេះកើនឡើងជាង ៣ដង បើធៀបនឹងរយៈពេល៩ខែដូចគ្នា ក្នុងឆ្នាំ២០២១។

 
ថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន រំពឹងថា ចំនួនទេសចរនៃប្រទេសទាំងពីរ នឹងកើនឡើងទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់គោលដៅ និងផលិតផលទេសចរណ៍។ 
  

ថ្នាក់ដឹកនាំរដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ 
 
ដើម្បីត្រៀមខ្លួនទទួលលំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។ 
 
គួរបញ្ជាក់ផងដែរថា កន្លងមក ប្រទេសកម្ពុជា និងវៀតណាម ឈរនៅលំដាប់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ី ក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច រហូតឈានដល់ការបើកទទួលទេសចរ និងធុរជនបរទេស ក្រោយវិបត្តិកូវីដ-១៩ ។ នេះបើតាមការសែតជប៉ុន NIKKEI ដែលបានវាយតម្លៃ និងចាត់ថ្នាក់ប្រទេសលើសកលលោក៕


លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២  
 

វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ 
 

 សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ 
 

Tag:
 ទេសចរណ៍
  វៀតណាម
  ចំណាត់ថ្នាក់
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com