ជាតិ
អាស៊ាន
អាស៊ាន៖ ប្រតិភូព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, ហ្វីលីពីន និងម៉ាឡេស៊ី បានមកដល់
09, Nov 2022 , 11:37 pm        
រូបភាព
ប្រភពរូបថតទាំងអស់៖ AKP
ប្រភពរូបថតទាំងអស់៖ AKP
ដោយ: រួបរួម
ប្រតិភូជាន់ខ្ពស់នៃប្រទេសព្រុយណេ ឥណ្ឌូណេស៊ី  ឡាវ ហ្វីលីពីន និងម៉ាឡេស៊ី បានមកដល់រាជធានីភ្នំពេញជាបន្តបន្ទាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកម្ពុជា។

 
ប្រតិភូជាន់ខ្ពស់របស់ព្រុយណេ ដឹកនាំដោយព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah)
 
 
 ប្រតិភូឥណ្ឌូណេស៊ី ដឹកនាំដោយលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) និងភរិយា
 
 
ប្រតិភូឡាវដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Phankham Viphavanh និងភរិយា
 

ប្រតិភូហ្វីលីពីនដឹកនាំដោយលោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) និងភរិយា
 

ប្រតិភូម៉ាឡេស៊ីដឹកនាំដោយលោក Tan Sri Azhar Azizan Harun បេសកជនពិសេស តំណាងនាយករដ្ឋមន្រ្តី
 

ក្រៅពីនេះ មានប្រតិភូថ្នាក់ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត រួមមានគណៈប្រតិភូជាន់ខ្ពស់សភានៃប្រទេសជាសមាជិកអាយប៉ា រួមទាំងសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក សុទ្ធតែបានមកដល់កម្ពុជា ជាបន្តបន្ទាប់៕
 
ប្រភពរូបថត៖ AKP
 

© រក្សាសិទ្ធិដោយ thmeythmey.com