FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Benzema ស្ថិតក្នុងសមាសភាព២៦រូបចុងក្រោយរបស់ក្រុមការពារជើងឯកបារាំង
10, Nov 2022 , 9:49 am        
រូបភាព
Karim Benzema និង Kylian Mbappe ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធទាំង៧រូប ដែលត្រូវបានលោក Didier Deschamps ជ្រើសយកក្នុងចំណោមសមាជិកទាំង២៦នាក់ចុងក្រោយសម្រាប់​ក្រុមជម្រើសជាតិបារាំងទៅកាន់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។ Poul Pogba និង N'Golo Kanté ដែលរួមចំណែកជួយមាន់គកលើកពានឆ្នាំ២០១៨ នៅរុស្ស៊ី អវត្តមាន។



ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងនឹងបង្ហាញខ្លួនជាលើកទី ១៦ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា។ បារាំងនឹងចាប់ផ្តើមយុទ្ធនាការដើម្បីការពារជើងឯក World Cup របស់ខ្លួន ដោយត្រូវប្រកួតបើកឆាកទល់អូស្ត្រាលី នៅថ្ងៃទី ២២ ខែវិច្ឆិកា នៅកីឡដ្ឋាន Al Janoub ក្នុងទីក្រុង Al Wakrah។ បារាំង​ស្ថិត​ក្នុង​ពូល D ជាមួយ​​ដាណឺម៉ាក ទុយនីស៊ី និង​អូស្ត្រាលី។
  


ក្នុងចំណោមកីឡាករទាំង ២៦រូបចុងក្រោយរបស់បារាំងទៅកាន់ប្រទេសកាតា លោក Deschamps បានសម្រេចយកខ្សែប្រយុទ្ធដល់ទៅ៧រូប ខណៈបម្រើមានតែ៦រូបប៉ុណ្ណោះ។ ខ្សែការពារមាន៩រូប និងអ្នកចាំទី៣រូប។
 
២៦នាក់របស់ក្រុមម្ចាស់ជើងឯក World Cup ២សម័យបារាំងរួមមាន៖
 
អ្នកចាំទី៖ Alphonse Areola (West Ham), Hugo Lloris (Tottenham), Steve Mandanda (Rennes)
 
ខ្សែការពារ៖ Lucas Hernandez (Bayern Munich), Theo Hernandez (AC Milan), Presnel Kimpembe (PSG), Ibrahima Konate (Liverpool), Jules Kounde (Barcelona), Benjamin Pavard (Bayern Munich), William Saliba (Arsenal), Dayot Upamecano (Bayern Munich), Raphael Varane (Manchester United).
 
ខ្សែបម្រើ៖ Eduardo Camavinga (Real Madrid), Youssouf Fofana (Monaco), Matteo Guendouzi (Marseille), Adrien Rabiot (Juventus Turin), Aurelien Tchouameni (Real Madrid), Jordan Veretout (Marseille).
 
ខ្សែប្រយុទ្ធ៖ Karim Benzema (Real Madrid), Kingsley Coman (Bayern Munich), Ousmane Dembele (FC Barcelona), Olivier Giroud (AC Milan), Antoine Griezmann (Atletico Madrid), Kylian Mbappe (PSG), Christopher Nkunku (Leipzig)៕
 

Tag:
 World Cup
  FIFA
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com