FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូវេលស៍ ប្រកាសសមាជិក២៦រូបចុងក្រោយទៅកាន់ World Cup ក្រោយរង់ចាំ៦៤ឆ្នាំ
10, Nov 2022 , 11:59 am        
រូបភាព
លោក Robert Page គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិវេលស៍ បានប្រកាសសមាសភាពកីឡាករ២៦រូបចុងក្រោយហើយ ដើម្បីទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតា។ នេះលើកដំបូងក្រោយរយៈពេល៦៤ឆ្នាំ បន្ទាប់ក្រុមពីតំបន់អឺរ៉ុបមួយនេះ បង្ហាញខ្លួនក្នុងពានពិភពលោកនេះលើកដំបូងនៅឆ្នាំ១៩៥៨។


ក្រុមជម្រើសជាតិវេលស៍ នឹងបង្ហាញខ្លួនជាលើកទី២ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា។ វេលស៍ ស្ថិតក្នុងពូល B ជាមួយអាម៉េរិក អ៊ីរ៉ង់ និងអង់គ្លេស។ វែលដែលមានប្រធានក្រុម Gareth Bale នឹងត្រូវប៉ះអាម៉េរិកនៅជំនួបបើកឆាក នៅថ្ងៃទី២១ ខែវិច្ឆិកា នៅកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុង Al Rayyan។
 
វេលស៍បង្ហាញខ្លួននៅ World Cup លើកចុងក្រោយនៅឆ្នាំ១៩៥៨ ដោយឈានដល់វគ្គ៨ក្រុមចុងក្រោយ។
 
កីឡាករទាំង២៦របស់វេលស៍ដែលលោក Robert Page ជម្រើសយកទៅកាតាមាន៖
 
អ្នកចាំទី៖ Wayne Hennessey (Nottingham Forest), Danny Ward (Leicester City), Adam Davies (Sheffield Unit
 
ខ្សែការពារ៖ Ben Davies (Tottenham Hotspur), Ben Cabango (Swansea City), Tom Lockyer (Luton Town), Joe Rodon (Rennes, on loan from Tottenham Hotspur), Chris Mephan (Bournemouth), Ethan Ampadu (Spezia, on loan from Chelsea) ), Chris Gunter (Wimbledon), Neco Williams (Nottingham Forest), Connor Roberts (Burnley)
 
ខ្សែបម្រើ៖ Sorba Thomas (Huddersfield Town), Joe Allen (Swansea City), Matthew Smith (Milton Keynes Dons), Dylan Levitt (Dundee United), Harry Wilson (Fulham), Joe Morrell (Portsmouth), Jonny Williams (Swindon Town), Aaron Ramsey (Nice), Rubin Colwill (Cardiff City)
 
ខ្សែប្រយុទ្ធ៖ Gareth Bale (Los Angeles FC), Kieffer Moore (Bournemouth), Mark Harris (Cardiff City), Brennan Johnson (Nottingham Forest), Dan James (Fulham, on loan from Leeds United)៕
 

Tag:
 World Cup
  FIFA
  វែលិ៍
© រក្សាសិទ្ធិដោយ thmeythmey.com