ជាតិ
អាស៊ាន
មេដឹកនាំអាស៊ាន ចូលគាល់ព្រះមហាក្សត្រកម្ពុជា
10, Nov 2022 , 3:30 pm        
រូបភាព
រាប់ពីឆ្វេងដៃទៅ៖ លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន, លោក ម៉ាលីគី អូស្មាន់ (Maliki Osman) រដ្ឋមន្រ្តីការបរទេសទី២របស់សិង្ហបុរី, លោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ, លោក ផាម មិញឈិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម, ព្រះចៅស៊ុលតង់ ហាស់សាណាល់ បុលគីយ៉ាស់ (Hassanal Bolkiah) ព្រះមហាក្សត្រព្រុយណេ, ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី, លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ, និងលោក តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន (Tan Sri Azhar Azizan Harun) ប្រធានសភាជាន់ទាបរបស់ម៉ាឡេស៊ី ស្ថិតក្នុងរាជវាំងខ្មែរ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពី៖ AKP

ព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ជាអាទិ៍ ដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាប្រធានអាស៊ាន ក៏មានវត្តមានផងដែរ។ ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងអស់ ដោយរាប់តាំងភាគីកម្ពុជាផង មានចំនួន៩រូប ដែលបានចូលគាល់ព្រះមហាក្សត្រកម្ពុជា។ លើកលើកតែតំណាងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអវត្តមាន។ ថ្នាក់ដឹកនាំប្រទេសអាស៊ាន យាងនិងចូលគាល់ព្រះបាទ នរោត្តម សីហមុនី នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ានកំពូលអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ប្រព្រឹត្តនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

រូបពី៖ AKP

Tag:
 អាស៊ាន
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com