FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុមជម្រើសជាតិអាម៉េរិក នឹងបង្ហាញខ្លួនជាលើកទី១១
10, Nov 2022 , 4:59 pm        
រូបភាព
លោក Gregg Berhalter គ្រូក្រុមជម្រើសជាតិអាម៉េរិក
លោក Gregg Berhalter គ្រូក្រុមជម្រើសជាតិអាម៉េរិក
លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិអាម៉េរិក បានប្រកាសកីឡាករ២៦រូបចុងក្រោយហើយ ដើម្បីទៅប្រកួតប្រជែងពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។ គ្រូសញ្ជាតិអាម៉េរិករូបនេះ បានដាក់ខ្សែប្រយុទ្ធ និងបម្រើ៧រូបដូចគ្នា ខណៈការពារ៩រូប និងអ្នកចាំទី៣រូប។



ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាម៉េរិក នឹងបង្ហាញខ្លួនជាលើកទី ១១ របស់ខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នៅកាតា។ អាម៉េរិក នឹងត្រូវប្រឈមមុខជាមួយវេលស៍ក្នុងការប្រកួតបើកឆាក នៅថ្ងៃទី ២១ ខែវិច្ឆិកា នៅកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុង Al Rayyan។ អាម៉េរិក ​ស្ថិត​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាមួយ​​អ៊ីរ៉ង់ អង់គ្លេស និង​វេលស៍។
 
អាម៉េរិក ធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍នេះ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ១៩៣០។
 
កីឡាករទាំង២៦រូបរបស់ក្រុមជម្រើសជាតិអាម៉េរិករួមមាន៖
 
អ្នកចាំទី៖ Ethan Horvath (Luton Town ), Sean Johnson (NYCFC), Matt Turner (Arsenal)
 
ខ្សែការពារ៖ Cameron Carter-Vickers (Celtic), Sergiño Dest (AC Milan), Aaron Long (New York Red Bulls), Shaq Moore (Nashville SC), Tim Ream (Fulham), Antonee Robinson (Fulham), Joe Scally (Borussia Mönchengladbach), DeAndre Yedlin (Inter Miami CF), Walker Zimmerman (Nashville SC)
 
ខ្សែបម្រើ៖ Brenden Aaronson (Leeds United), Kellyn Acosta (LAFC), Tyler Adams (Leeds United), Luca de la Torre (Celta Vigo), Weston McKennie (Juventus), Yunus Musah (Valencia), Cristian Roldan (Seattle Sounders FC)
 
ខ្សែប្រយុទ្ធ៖ Jesús Ferreira (FC Dallas), Jordan Morris (Seattle Sounders), Christian Pulisic (Chelsea), Gio Reyna (Borussia Dortmund), Josh Sargent (Norwich City), Tim Weah (Lille), Haji Wright (Antalyaspor)៕
 

Tag:
 World Cup
  FIFA
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com