FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup កាតា៖ កាមេរូន ដាក់ខ្សែប្រយុទ្ធដល់ទៅ​ ១០រូប
10, Nov 2022 , 6:29 pm        
រូបភាព
រូបភាព៖ Lions Indomptables Officiel
រូបភាព៖ Lions Indomptables Officiel
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាមេរូន បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបហើយ សម្រាប់ការប្រកួតព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតា ។ ការប្រកួតនៅកាតានឹងក្លាយជាការបង្ហាញវត្តមានលើកទី ៨ សម្រាប់ក្រុមជម្រើសជាតិមកពីទ្វីបអាហ្រ្វិកមួយនេះ នៅការប្រកួត ​World Cup។



ក្រុមម្ចាស់ពានរង្វាន់ ​Africa Cup of Nations ឆ្នាំ ២០១៧ មួយនេះ ស្ថិតក្រោមការដឹកនាំដោយលោក​ Rigobert Song ជាគ្រូបង្វឹក កាមេរូន បង្ហាញខ្លួនលើកនេះ សម្បូរទៅដោយកីឡាករជើងចាស់ ធ្លាប់បង្ហាញខ្លួននៅព្រឹត្តិការណ៍ ​World Cup នេះ ទាំងកាលពីឆ្នាំ ២០១០ និង ២០១៤ ដែលពួកគេបានបង្ហាញខ្លួនលើកចុងក្រោយ។ កាមេរូនត្រូវបានចាប់ពូលស្ថិតនៅពូល G ដែលមានក្រុម ស្វីស, ស៊ែប៊ី និងប្រេស៊ីល ដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែវិច្ឆិកាទៅ។
 
World Cup នៅប្រទេសរុស្ស៊ីកាលឆ្នាំ ២០១៨​ កាមេរូន អវត្តមាន ដោយសារតែពួកគេមិនអាចឆ្លងកាត់ផុតការប្រកួតវគ្គជម្រុះ Play-off ជាមួយប្រទេសក្នុងតំបន់អាហ្រ្វិកដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ ​World Cup ២០២២​ លើកនេះ កាមេរូនបានដាក់ឈ្មោះកីឡាករខ្សែប្រយុទ្ធដល់ ១០នាក់។
 
ខាងក្រោមនេះជាកីឡាករទាំង ២៦ ដែលនឹងបង្ហាញខ្លួនឱ្យកាមេរូននៃការប្រកួតនៅកាតា៖

អ្នកចាំទី៖ Devis Epassy (Abha Club), Simon Ngapandouetnbu (Olympique de Marseille), Andre Onana (Inter Milan)
 
ខ្សែការពារ៖ Jean-Charles Castelletto (Nantes), Enzo Ebosse (Udinese), Collins Fai (Al Tai), Olivier Mbaizo (Philadelphia Union), Nicolas Nkoulou (Aris Salonika), Tolo Nouhou (Seattle Sounders), Christopher Wooh (Stade Rennes)
 
ខ្សែបម្រើ៖ Martin Hongla (Verona), Pierre Kunde (Olympiakos), Olivier Ntcham (Swansea City), Gael Ondoua (Hannover 96), Samuel Oum Gouet (Mechelen), Andre-Frank Zambo Anguissa (Napoli)
 
ខ្សែប្រយុទ្ធ៖ Vincent Aboubakar (Al Nassr), Christian Bassogog (Shanghai Shenhua), Eric-Maxime Choupo Moting (Bayern Munich), Souaibou Marou (Coton Sport), Bryan Mbeumo (Brentford), Nicolas Moumi Ngamaleu (Young Boys Berne), Jerome Ngom (Colombe Dja), Georges-Kevin Nkoudou (Besiktas), Jean-Pierre Nsame (Young Boys Berne), Karl Tok o Ekambi (Olympique Lyonnais)៕

រូបភាព៖ Lions Indomptables Officiel
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com