FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​World Cup៖ Xhaka និង Shaqiri កីឡាករចាស់ជាងគេ ចំណោម២៦រូបចុងក្រោយរបស់ស្វ៊ីស
11, Nov 2022 , 4:59 pm        
រូបភាព
រូបភាព៖ Swiss Nati Men
រូបភាព៖ Swiss Nati Men
ក្រុមកីឡាករទាំង ២៦រូបផ្លូវការរបស់ក្រុមកីឡាបាល់ទាត់ស្វីសបានប្រកាសកាលថ្ងៃទី៩ ខែវិច្ឆិកា។ ស្វីស នឹងបង្ហាញខ្លួនលើកទី១១ សម្រាប់ ​FIFA World Cup ឆ្នាំ២០២២។ ធ្វើដំណើរទៅប្រទេសកាតាលើកនេះ ស្វ៊ីសមានវត្តមានកីឡាករជើងចាស់ភាគច្រើន រួមជាមួយកីឡាករក្មេងៗកំពុងមានបច្ចេកទេសល្អដើម្បីប្រកួតប្រជែង។



Granit Xhaka ជាប្រធានក្រុមរួមជាមួយ Xherdan Shaqiri ជាកីឡាករវ័យចំណាស់ជាងគេសម្រាប់ស្វីស ដោយនឹងក្លាយជារៀមច្បង់របស់កីឡាករថ្មីមួយចំនួនដែលនឹងត្រៀមបង្ហាញខ្លួនលើកដំបូងសម្រាប់ World Cup។ កីឡាករថ្មីសម្រាប់ជួយស្វីសលើកនេះមានខ្សែបម្រើ ​Michel Aebischer, Fabian Frei, Ardon Jashari, Philipp Kohn, Noah Okafor, Renato Steffen និង ​Fabian Reider។
 
ស្វីសជាក្រុមធ្លាប់បង្ហាញទម្រង់លេងបានយ៉ាងល្អ​ ដោយឈានជើងដល់វគ្គ ១/៤ ចំនួន ៣លើកក្នុងឆ្នាំ​១៩៣៤, ១៩៣៨​ និង ១៩៥៨ ហើយស្វីសក៏ជាក្រុមដែលមានកំណត់ត្រាជាក្រុមមានការស៊ុតបានគ្រាប់បាល់ច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រ ​FIFA ដោយចាញ់ក្នុងវគ្គ ១/៤ ​លទ្ធផល ៧-៥។ ស្វីស នឹងត្រូវជួបតទល់ជាមួយក្រុមសាំបាប្រេស៊ីល ស៊ែប៊ី និងកាមេរូន នៅព្រឹត្តិការណ៍ World Cup កាតា។
 
នេះជាឈ្មោះកីឡាករទាំង ២៦រូបរបស់ស្វីស៖

អ្នកចាំទី៖ Yann Sommer (Borussia Monchengladbach), Jonas Omlin (Montpellier), Gregor Kobel (Borussia Dortmund), Philipp Köhn (RB Salzburg)
ខ្សែការពារ៖ Ricardo Rodriguez (Torino), Fabian Schar (Newcastle), Manuel Akanji (Manchester City), Nico Elvedi (Borussia Monchengladbach), Silvan Widmer (Mainz), Eray Comert (Valencia)
 
ខ្សែបម្រើ៖ Xherdan Shaqiri (Chicago Fire), Granit Xhaka (Arsenal), Remo Freuler (Nottingham Forest), Denis Zakaria (Chelsea), Djibril Sow (Eintracht Frankfurt), Renato Steffen (Lugano), Fabian Frei (Basel), Michel Aebischer (Bologna), Ardon Jashari (Luzern), Edimilson Fernandes (Mainz), Fabian Rieder (Young Boys)
 
ខ្សែប្រយុទ្ធ៖ Haris Seferovic (Galatasaray), Breel Embolo (Monaco), Ruben Vargas (Augsburg), Noah Okafor (RB Salzburg), Christian Fassnacht (Young Boys)៕
 

 រូបភាព៖ ថ្មីៗ ThmeyThmey News

Tag:
 World Cup
  Qatar 2022
  ​FIFA
© រក្សាសិទ្ធិដោយ thmeythmey.com