FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​World Cup៖ Maguire, Trippier និង Maddison ជាប់ជម្រើស២៦រូបចុងក្រោយរបស់តោកំណាចអង់គ្លេស
11, Nov 2022 , 6:19 pm        
រូបភាព
រូបភាព៖ England Football Team
រូបភាព៖ England Football Team
អ្នកចាត់ការក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate ថ្ងៃទី១០ វិច្ឆិកា បានបង្ហាញឈ្មោះកីឡាករទាំង ២៦ ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសកាតាសម្រាប់ការប្រជែងពានរង្វាន់ World Cup 2022។ អង់គ្លេសជាក្រុមមួយដែលកំពុងតែមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកតាមដាលបាល់ទាត់ជុំវិញពិភពលោកសម្រាប់ការប្រជែងពានរង្វាន់ពិភពលោកលើកនេះ។



កីឡាករមួយចំនួនដែលធ្លាប់បានជួយអង់គ្លេសកាលពីឆ្នាំ​ ២០១៩​ នាការប្រកួតអន្តរជាតិនានាកាលនោះត្រូវបានកោះហៅសម្រាប់ ​World Cup លើកនេះ។ James Maddison កំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅ ​Leicester City ត្រូវបានកោះហៅជាថ្មីម្តងទៀត និងខ្សែប្រយុទ្ធកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលេងនៅ ​Newcastle United កីឡាករ ​Callum Wilson ក៏វិលត្រលប់ជួយអង់គ្លេសវិញផងដែរ។ កីឡាករដែលនឹងខកខានជួយអង់គ្លេសលើកនេះភាពច្រើនមកពីក្រុម Chelsea នឹងជាខ្សែការពារ មានដូចជា Reece James និង Ben Chilwell ដែលធ្លាប់ជួយអង់គ្លេសកាល ​Euro 2020។
  
ក្រុមតោកំណាចនឹងចាប់ផ្តើមការប្រកួតរបស់ពួកគេនៅ ​World Cup ក្នុងពូល B ដោយត្រូវប៉ះអ៊ីរ៉ង់ដំបូងគេ នឹងប្រកួតបន្ទាប់ត្រូវជួបអាម៉េរិក និងវែលស៍។ ជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអង់គ្លេសធ្លាប់ឈ្នះពានរង្វាន់ World Cup តាំងពីឆ្នាំ ១៩៦៦ មកប៉ុន្តែតាំងពីពេលនោះមកអង់គ្លេសមិនដែលរកបានពានរង្វាន់ផ្សេងណាមួយបន្ថែមទៀតឡើយមកដល់ពេលនេះ។
 
កីឡាករទាំង ២៦ដែលត្រូវបានលោក Gareth Southgate បានជ្រើសរើស៖
អ្នកចាំទី៖ Jordan Pickford (Everton), Nick Pope (Newcastle United), Aaron Ramsdale (Arsenal).
 
ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Conor Coady (Everton, on loan from Wolverhampton Wanderers), Eric Dier (Tottenham Hotspur), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle United), Kyle Walker (Manchester City), Ben White (Arsenal).
 
ខ្សែបម្រើ៖ Jude Bellingham (Borussia Dortmund), Conor Gallagher (Chelsea), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham United).
 
ខ្សែប្រយុទ្ធ៖ Phil Foden (Manchester City), Jack Grealish (Manchester City), Harry Kane (Tottenham Hotspur), James Maddison (Leicester City), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Raheem Sterling (Chelsea), Callum Wilson (Newcastle United)៕
 

 រូបភាព៖ ថ្មីៗ ThmeyThemy News
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com