កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Ziyech មានឈ្មោះឱ្យម៉ារុកជាថ្មី ក្រោយអវត្តមានប្រកួត AFCON ព្រោះជម្លោះជាមួយគ្រូបង្វឹក
12, Nov 2022 , 9:29 am        
រូបភាព
រូបភាព៖ Lions de l
រូបភាព៖ Lions de l'Atlas
ខ្សែប្រយុទ្ធ Hakim Ziyech មានឈ្មោះជាមួយក្រុមជម្រើសជាតិម៉ារុកសាជាថ្មីសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ សមាជិកក្រុម Chelsea រូបនេះ ខកខានជួយម៉ារុកអំឡុងការប្រកួត Africa Cup of Nations 2021 ដោយសារតែមានជម្លោះជាមួយអតីតគ្រូបង្វឹកក្រុមម៉ារុកនេះ។


 
ម៉ារុក កាលស្ថិតក្រោមការដឹកនាំរបស់លោក Vahit Halilhodzic បានដក Ziyech ចេញពីក្រុមជម្រើសជាតិដោយសារតែរូបគេបានបង្ហាញអាកប្បកិរិយាដែលមិនត្រឹមត្រូវតាមគោលការណ៍នៃការជ្រើសរើស ហើយក៏បង្កទៅជាជម្លោះ។ 
 
សម្រាប់ World Cup នៅកាតា ម៉ារុកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Walid Regragui បានកោះហៅ Ziyech ចូលជួយក្រុមឡើងវិញក្នុងចំណោមសមាជិក២៦នាក់ចុងក្រោយ។ ក្រៅពី Ziyech ខ្សែការពារស្លាបស្តាំ Achraf Hakimi របស់ Paris Saint Germain ក៏ជាកីឡាករម្នាក់ដ៏សំខាន់ផងដែរសម្រាប់ម៉ារុក។

រូបភាព៖ ថ្មីៗ ThmeyThmey News
 
World Cup នៅកាតានឹងជាការបង្ហាញខ្លួនលើកទី៦ សម្រាប់ម៉ារុក ដោយកាលឆ្នាំ ១៩៨៦ ម៉ារុកធ្វើបានយ៉ាងល្អដោយបានឆ្លងផុតវគ្គចែកពូលលើកដំបូងប្រចាំប្រវត្តិសាស្ត្រខ្លួន ហើយនេះក៏ជាលើកទី២ ជាប់គ្នាដែរម៉ារុកមានវត្តមាននៅព្រឹត្តិការណ៍ដ៏ធំ។ ម៉ារុកស្ថិតក្នុងពូល F ជាមួយក្រូអាស៊ី កាណាដា និងបែលហ្ស៊ិក។
 
ខាងក្រោមនេះជាបញ្ជឺឈ្មោះកីឡាករទាំង ២៦រូប ដែលដឹកនាំដោយលោក Walid Regragui៖
 
អ្នកចាំទី៖ Yassine Bounou (Sevilla), Munir El Kajoui (Al Wehda), Ahmed Reda Tagnaouti (Wydad Casablanca).
 
ខ្សែការពារ៖ Nayef Aguerd (West Ham United), Yahia Attiat Allah (Wydad Casablanca), Badr Benoun (Qatar SC), Achraf Dari (Stade Brest), Jawad El Yamiq (Real Valladolid), Achraf Hakimi (Paris St Germain), Noussair Mazraoui (Bayern Munich), Romain Saiss (Besiktas).
 
ខ្សែបម្រើ៖ Sofyan Amrabat (Fiorentina), Selim Amallah (Standard Liege), Bilal El Khannouss (Racing Genk), Yahya Jabrane (Wydad Casablanca), Azzedine Ounahi (Angers), Abdelhamid Sabiri (Sampdoria)
 
ខ្សែប្រយុទ្ធ៖ Zakaria Aboukhlal (Toulouse), Soufiane Boufal (Angers), Ilias Chair (Queens Park Rangers), Walid Cheddira (Bari), Youssef En-Nesyri (Sevilla), Abde Ezzalzouli (Osasuna), Abderrazak Hamdallah (Al Ittihad), Amine Harit (Olympique Marseille), Hakim Ziyech (Chelsea)៕
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com